ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​២ សែន​សុខ បើកសម្ពោធ​ដំណើរការ​ជា​ផ្លូវការ​

3073
ចែករម្លែក

​ដោយ :​ សុផល​​ / ភ្នំពេញ ​៖​ ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​២ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​២០​ខែមិថុនា​នេះ​បាន​បើកសម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី សំណាក់​អគ្គនាយក​ផ្សារ​ទំនើប​អី​អន​ទូទាំង​ពិភពលោក និង​អគ្គនាយក​អី​អន​ប្រចាំ​កម្ពុជា ព្រមទាំង​វិនិយោគិន​ធំៗ និង​ថ្នាក់ដឹកនាំ ជាច្រើនរូប​ទៀត​ដែរ​។​

​ក្នុងឱកាស​នោះដែរ​លោក Seiichi Chiba អគ្គនាយក​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ប្រចាំ​ទូទាំង​ពិភពលោក បាន​លើកឡើងថា​”​ផ្សារ​ទំនើប​អី​អន​ម៉​ល នៅ​ខណ្ឌ​សែន​សុខ ស៊ីត​ធី នេះ​មាន​លក្ខណៈពិសេស​បី ទី​១​គឺ​ផ្ដល់ជូន​នូវ​កន្លែង​កំសាន្ត​ថ្មី ធំជាងគេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អាច​និយាយបានថា​កន្លែង​កំសាន្ត​នៅក្នុង​ផ្សារ​ទំនើប​អី​អន​ម៉​ល សែន​សុខ សីត​ធី របស់​យើង​នេះ​គឺមាន​លក្ខណៈពិសេស​និង​នាំមក​នូវ​ភាព​រីករាយ ខ្លាំង​ជូន​អតិថិជន មានដូចជា សួន​ទឹក​កំសាន្ត ទោង​យោល​លើ​អាកាស​និង​កន្លែង​កំសាន្ត​ផ្សេងៗ​ជាច្រើន​ទៀត​នៅក្នុង​អគារ យើងខ្ញុំ​ក៏​នាំមក​ជូន​រោងភាពយន្ត​ម៉ា​ជើ​ស៊ី​នី​ភ្លិច ស្របពេល​ជាមួយគ្នា​នោះ​ទូរទស្សន៍​ហង្ស​មាស​វី​ឌី​អូ​ក៏បាន នាំមក​ជូន​នូវ​កន្លែង ស្ថាន​នី​យ​ទូរទស្សន៍​ដ៏​ធំ ខ្នាត​ធំ​និង​ថ្មី​ជាងគេ​ដែល ទាំងនេះ​នឹង​ផ្ដល់ជូន​កន្លែង​កំសាន្ត​ថ្មីៗ និង​ធំជាងគេ​សម្រាប់​អតិថិជន​របស់​យើង ។​ទី​២​គឺ​ប្រមូលផ្ដុំ​ទៅដោយ​ស្ថាប័ន​សាធារណៈ​ដើម្បី​បម្រើ​សេវាកម្ម ប្រកបដោយ​ភាព​ងាយ​ស្រួ​ស ម្រា​ប់​អតិថិជន​(​មជ្ឈមណ្ឌល​ផ្ដល់​លិខិតឆ្លង់ដែន មជ្ឈមណ្ឌល​ផ្ដល់​អត្តសញ្ញាណប័ណ និង​មជ្ឈមណ្ឌល​ផ្ដល់​ប័ណបើកបរ​)​។​ទី​៣​គឺ​ផ្ដល់ជូន​នូវ​កន្លែង​បង្កើត​អនុស្សាវរីយ៍​និង​ផ្លាស់ប្ដូរ​ទំនាក់ទំនង សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​”​។​

​លោក​បាន​បន្តថា លើសពីនេះ​ទៀត​គឺ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​លពីរ នេះ​ក៏មាន​សាល​អត្ថប្រយោជន៍​សម្រាប់​រៀបចំ​កម្មវិធី​ជាច្រើន​បាន ដូចជា​៖​អាច​រៀបចំ​ពិធី​អា​ពា​ហ៍​ពិ​ពាល​ហ៍ ពិធីជប់លៀង​នានា​និង​អាច​លេង​កីឡា​នៅក្នុង​សាល​នេះ​ក៏បាន ទៅតាម​អតិថិជន​ចង់បាន​។​

​សូមបញ្ជាក់ថា​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ មាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងជើង​នៃ រាជធានី​ភ្នំពេញ និង​ស្ថិតនៅក្នុង​តំបន់​កំពុងមាន​ការអភិវឌ្ឍ​ន៍ Pong Peay City របស់​ក្រុមហ៊ុន​លី​យ៉ុង​ផាត់​គ្រុប​។​នៅក្នុង​តំបន់​នោះ​កំពុងមាន​ការអភិវឌ្ឍ​ន៍ លើ​គម្រោង​លំនៅដ្ឋាន កន្លែង​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍ និង​អគារ​ពាណិជ្ជកម្ម​ជាដើម ហើយ​នៅ​ជុំវិញ​តំបន់​នោះ ក៏មាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួន កំពុង​ដំណើរ​សាងសង់​លំនៅដ្ឋាន​ខ្ពស់ ដែល​ញាំ​ង​ឲ្យ​តំបន់​នេះ​មាន​សក្កា​នុព​ល ខ្លាំង​នា​ថ្ងៃ​អនាគត និង​អាច​ប្រមូលផ្ដុំ​អភិជន​ជាច្រើន​ ៕