ផ្សារ​បន្លែ​ធម្មជាតិ​ធំជាងគេ​នៅ​ខេត្តពោធិ៍សាត់ នឹង​បើក​ឲ្យ​កសិករ​ចូល​លក់​មិន​យកពន្ធ​

621

ផ្សារ​បន្លែ​ធម្មជាតិ​គ្មាន​ជាតិគីមី​ដ៏​ធំ​មួយ​នៅលើ​ទឹកដី​ខេត្តពោធិ៍សាត់​បានចាប់ផ្តើម​លេចចេញ​ជា​រូបរាង​តាមរយៈ​ការដ្ឋាន​សាងសង់​នៅលើ​ទំហំ​ដី​ប្រមាណ ២​ហិកតា នឹង​បើក​អោយ​ប្រជាកសិករ អាច​យក​ផល​កសិកម្ម​ទៅ​លក់​ដោយ​សេរី និង​មិន​ចំណាយ​ពន្ធ (​ថ្លៃ​ភាស៊ី​) រយៈពេល​ប្រាំ​។


គម្រោង​ទី​២ នៃ​ផ្សារ​បន្លែ​ធម្មជាតិ ខេត្តពោធិ៍សាត់​

​ឯកឧត្តម អ៊ឹង គឹម​លាង អភិបាលរង​ខេត្តពោធិ៍សាត់ បានផ្ដល់​បទសម្ភាសន៍​ក្នុង​កិច្ចប្រជុំ​រៀបចំ គោលនយោបាយ​ជាតិ​ដំឡូង​មី នៅ​ក្រសួងពាណិជ្ជកម្ម​ម្សិលមិញ​នេះ ថាៈ «​ផ្សារ​បន្លែ​នេះ ពេល​សាងសង់​រួច នឹង​បើក​ឲ្យ​ប្រជាកសិករ អាច​យក​ផលិតផល​កសិកម្ម​រប​ស់​ពួកគាត់​មក​លក់បាន​ដោយផ្ទាល់ ដោយ​មិនមាន​ឈ្មួញកណ្តាល ដើម្បី​ផ្គ​ត​ផ្គង់​តម្រូវការ ទីផ្សារ​ទាំង​ក្នុង​ខេត្ត​និង​ក្រុង​។ ហើយ​ផ្សារ​បន្លែ​នេះ​មិន​តម្រូវ​ឲ្យ​ប្រជាកសិករ បង់ប្រាក់​នោះទេ ពួកគាត់​អាច​ចូល​លក់​បោះ​ដុំ និង​រាយ​ដោយ​សេរី ឲ្យ​តែ​បន្លែ​របស់គាត់​ល្អ និង​ជា​បន្លែ​សុវត្ថិភាព​»​។​


​ឯកឧត្តម អ៊ឹង គឹម​លាង អភិបាលរង​ខេត្តពោធិ៍សាត់​

​ផ្សារ​បន្លែ​ដ៏​ធំ​នេះ បានសម្រេច​ការសាងសង់​រ​មាណ ៨៥ ភាគរយ​ហើយ និង​គ្រោង​ដំណើរការ​ជា​ផ្លូវការ​ក្នុងពេល​ឆាប់​នេះ​។ លោក​បញ្ជាក់បន្ថែម​។​

​គួរ​បន្ថែមថា គម្រោង​ផ្សារ​បន្លែ​ធម្មជាតិ​នេះ ជា​គម្រោង​ទី​២ បន្ទាប់ពី​ខេត្តបាត់ដំបង ដែលមាន​ទីតាំង ក្នុង​បរិវេណ​សណង់​ផ្ទះល្វែង និង​ផ្សារ​ទំនើប របស់​ឧកញ៉ា ភួ ពុ​យ ស្ថិតក្នុង​ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាប់​នឹង​បណ្ដោយ​ផ្លូវជាតិ​លេខ​៥៕​អត្ថបទ​៖ ស៊ិន សា​វ៉េ​ត​/sn

​រូបភាព​៖ លោក ពៅ ភិ​រុណ​