ផ្សារ​ម៉ាក្រូ ជា​មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​បោះ​ដុំ​ទីមួយ​នៅ​កម្ពុជា​សម្រាប់​អាជីវករ​លក់រាយ សណ្ឋាគារ​ភោជនីយដ្ឋាន​និង​សេវាកម្ម​ម្ហូបអាហារ​

756

(​ភ្នំពេញ​)៖​ផ្សារ​ម៉ាក្រូ​មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​បោះ​ដុំ​ធំ​បំផុត​មាន​មូលដ្ឋាន​មកពី​ប្រទេស​ថៃ នឹង​សម្ពោធ​បើក​សាខា​ដំបូង​របស់ខ្លួន​នៅ​កម្ពុជា​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៧​ដោយមាន​រៀបចំ​ព្រឹ​ត្ត​ការណ៍​ដ៏​អស្ចារ្យ ជាមួយនិង​កម្មវិធី​ប​បញ្ចុះតម្លៃ​ពិសេស​ចាប់ពី​១០%-៣០%​ព្រមទាំង​រង្វាន់​ផ្សេងទៀត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​អតិថិជន​និង​អាជីវករ​ទាំងអស់ ដែល​គិត​ជា​ទឹកប្រាក់​សរុប​ស្មើនឹង​ជាង ៣៥.០០០​ដុល្លារ​។

​កម្មវិធី​បើកសម្ពោធ​ជា​ផ្លូវការ​នេះ​នឹង​ប្រព្រឹត្តឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក សុខ​ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមួយនិង​លោកស្រី ស៊ុ​ឆា​ដា អ៊ី​ធី​ចា​រូ​គូ​ល (Ms.Suchada Ithijarukul) អគ្គ​នាយ​ក្រុមហ៊ុន ស៊ី​យ៉ា​ម ម៉ាក្រូ ចំកាត់​មហាជន និង​លោក​ឧកញ៉ា​លី យ៉ុង​ផាត់​អគ្គនាយក​ក្រុមហ៊ុន អិ​ល​. វ៉ា​យ​. ភី គ្រុប (L.Y.P Group)​។​

​ដើម្បី​អបអរសាទរ​ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នេះ ផ្សារ​ម៉ាក្រូ ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​រហូតដល់​ថ្ងៃទី​២​ខែមករា ឆ្នាំ​២០១៨ និង​បន្ត​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​ជាច្រើន​ផ្សេងទៀត​ជា​រៀងរាល់​២​សប្ដាហ៍​ម្ដង​។​កម្មវិធី​លក់​បញ្ចុះតម្លៃ​នៅ​ថ្ងៃ​បើកសម្ពោធ​ជា​ផ្លូវការ​នេះ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​ជំហាន​ដំបូង​នៃ​សកម្មភាព​ផ្ដល់ជូន​ពិសេស​ជាច្រើន​ទៀត​ដល់​អតិថិជន​និង​អាជីវករ​ប៉ុណ្ណោះ​។​

​អតិថិជន​ទាំងអស់ នឹង​រីករាយ​ជាមួយ​សកម្មភាព​ដ៏​អស្ចារ្យ​ជាច្រើន រួមទាំង​ការទិញ​ទំនិញ​ក្នុងតម្លៃ​ទាប​សមរម្យ ដែលមាន​ផលិតផល​សរុប​ជាង ១០,០០០​ប្រភេទ​។​អតិថិជន​ជា​សមាជិក​ម៉ាក្រូ​ទាំងអស់​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស​ជា​បន្តបន្ទាប់​ដែល​អាច​ឲ្យ​ពួកគាត់​យកទៅលក់​បន្ត​បាន​ប្រាក់ចំណេញ​កាត់បន្ថយ​ថ្លៃដើម​សម្រាប់​អាជីវកម្ម​របស់ខ្លួន និង​អាច​គ្រប់គ្រង​ទុន​បង្វិល​សាច់ប្រាក់​យ៉ាង​មាន​ប្រសិទ្ធភាព​ដើម្បី​ឲ្យ​ដំណើរការ​អាជីវកម្មរ​របស់ខ្លួន​កាន់តែ​រីកចម្រើន​ប្រកបដោយ​និរន្តរភាព​។​

​ផ្សារ​ម៉ាក្រូ​បានរៀបចំ​បរិវេណ​ផ្សារ​ឲ្យ​អតិថិជន​មាន​ភាពងាយស្រួល​ក្នុងការ​ជាវ​ទំនិញ ដែលមាន​ផ្ទៃដី​ទំហំ​១០០០០​ម៉ែត្រក្រឡា​មាន​បំពាក់​ម៉ាស៊ីនត្រជាក់​គ្រប់​ទីតាំង​លក់​និង​មាន​ចំណតរថយន្ត​ធំ​ទូលាយ​ដែល​អាច​ផ្ទុក​យានយន្ត​បាន​រហូតដល់​ជាង ៥០០​គ្រឿង​។

​ផ្សារ​ម៉ាក្រូ​ផ្ដល់ជូន​នូវ​ផលិតផល​យ៉ាង​សម្បូរបែប​ប្រកបដោយ​គុណភាព​ខ្ពស់​ដែល​ធានា​តាម​ស្ដង់ដារ​ប្រទេស​ថៃ​និង​អន្តរជាតិ​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អា​ជីករ​លក់រាយ​និង​ប្រតិបត្តិ​ករ​ផ្នែក​សណ្ឋាគារ​ភោជនីយដ្ឋាន​និង​សេវាកម្ម​ម្ហូបអាហារ​(HoReCa)​។​​ទំនិញ​ទាំងអស់​ត្រូវបាន​រៀបចំ​បែងចែក​ទៅតាម​ប្រភេទ​និង​នៅតាម​ធ្នើរ ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ងាយស្រួល​ក្នុង​ការរក​ទិញ​ទំនិញ​។ ផ្សារ​ម៉ាក្រូ​បើក​លក់​ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​១០​យប់​ជា​រៀងរាល់ថ្ងៃ​។​

​ផ្សារ​ម៉ាក្រូ​ប្តេជ្ញា​ដំណើរការ​អាជីវកម្ម​ប្រកបដោយ​ទំនួល​ខុសត្រូវ​ខ្ពស់​ចំពោះ​សង្គម​ក្រោម​គោលការណ៍​អភិបាលកិច្ច​ល្អ​។​ក្រុមហ៊ុន​បានផ្ដល់​ជា​ឱកាស​ការងារ​ថ្មីៗ​ដល់​និយោជិត​ក្នុងស្រុក​ផ្ដល់​ការបណ្ដុះបណ្ដាល​យ៉ាង​ពេញលេញ​និង​ចំណេះដឹង​ក្នុង​ការលក់​ដល់​អាជីវករ​លក់រាយ​ក៏ដូចជា​សហការ​ជាមួយ​កសិករ​ក្នុងស្រុក​ដើម្បី​បង្កើន​ផលិតផល​មានគុណ​ភាព​សុវត្ថិភាព និង​អនាម័យ​ខ្ពស់​សម្រាប់​អតិថិជន​។​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​ស្មារតី​ប្ដេជ្ញាចិត្ត​ខ្ពស់​របស់ ផ្សារ​ម៉ាក្រូ​ក្នុងនាម​ជា​“​ដៃគូ​អាជីវកម្ម​របស់​អ្នក​”​។​

​អំពី​ផ្សារ​ទំនិញ​បោះ​ដុំ​ម៉ាក្រូ​

​ក្រុមហ៊ុន ម៉ាក្រូ (​ខេ​ម​បូ​ឌា​) ឯ​.​ក​ជា​សម្ព័ន្ធ​សហគ្រាស​ចម្រុះ​រវាង​ក្រុមហ៊ុន​Siam Makro Public Company Limited និង​ដៃគូ​អាជីវកម្ម​កម្ពុជា​។ ក្រុមហ៊ុន​នេះ ត្រូវបាន​ចុះបញ្ជី​ពាណិជ្ជកម្ម ដើម្បី​ផ្គត់ផ្គង់​នូវ​ផលិតផល​ចម្រុះ​សម្បូរបែប​គ្រប់​ប្រភេទ​ដល់ដៃ​គូ​អាជីវកម្ម​និង​ប្រតិបត្តិ​ករ​អាជីវកម្ម​ទាំងអស់​រួមមាន អាជីវករ​លក់រាយ បណ្ដា​សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន​ផ្គត់ផ្គង់​ម្ហូបអាហារ ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទីភ្នាក់ងារ​រាជរដ្ឋាភិបាល គ្រឹះស្ថាន​អប់រំ និង​ប្រតិបត្តិ​ករ​អាជីវកម្ម​ដទៃទៀត​។​

​ម៉ាក្រូ​ដែលជា​ផ្សារ​ទំនិញ​បោះ​ដុំ​ដ៏​ធំ​មុនគេ​បង្អស់​នៅ​កម្ពុ​ជាមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​បរិវេណ​ធំ​ទូលាយ​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់​នៅ​គ្រប់​ទីតាំង​លក់​និង​មាន​ចំណត​ធំ​ទូលាយ​ដែល​ចត​យានយន្ត​បាន​រហូតដល់​ជាង ៥០០​គ្រឿង​។ ផលិតផល​របស់​ផ្សារ​ម៉ាក្រូ ធានា​សុវត្ថិភាព និង​គុណភាព​តាម​ស្ដង់ដារ​ប្រទេស​ថៃ​និង​អន្តរជាតិ​ហើយ​លក់​ក្នុងតម្លៃ​ទាប​សមរម្យ​បំផុត​ដែល​អាច​ឲ្យ​អាជីវករ​ចំណេញ​ច្រើន​នៅពេល​យកទៅលក់​ចែកចាយ​បន្ត​កាត់បន្ថយ​ថ្លៃដើម​ក្នុង​ការធ្វើ​អាជីវកម្ម​និង​អាច​គ្រប់គ្រង​ទុន​បង្វិល​សាច់ប្រាក់​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ភាព​រីកចម្រើន​នៃ​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព​។​

​ទំនិញ​ទាំងអស់​ត្រូវបាន​រៀបចំ​ទៅតាម​ប្រភេទ​និង​ទីកន្លែង​ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ឲ្យ​កាន់តែ​ងាយស្រួល​ក្នុង​រក​ទិញ​ទំនិញ​។ សំខាន់​ជាងនេះទៀត​ផ្សារ​ម៉ាក្រូ ផ្ដល់ជូន​តម្លៃ​លក់ដុំ​ដែល​ផ្ដល់នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​អាជីវករ​លក់រាយ​ទាំងអស់​។ ស្វាគមន៍​ដល់​អតិថិជន និង​អាជីវករ​ទាំងអស់​សូម​មក​ចុះឈ្មោះ​ជា​សមាជិក​របស់​ផ្សារ​ម៉ាក្រូ ដើម្បី​ទទួលបាន​នូវ​ភាពងាយស្រួល ការផ្ដល់ជូន​តម្លៃ​ពិសេស និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​។​

​លោកអ្នក​អាចទាក់ទង​ផ្សារ​ម៉ាក្រូ​បាន​តាមរយៈ​៖1.​បញ្ជរ​សេវា​អតិថិជន​៖​សាខា​សែន​សុខ​។​2.​លេខ​ទូរស័ព្ទ​៖ 023 977 355​។​3.​ ​គេហទំព័រ​៖ www.makrocambodia.com​។​4.​ទំព័រ​ហ្វេ​ស​ប៊ុ​ក​៖ www.facebook.com/makrocambodia

​ដោយៈ​ក្រុមហ៊ុន