ផ្សារ​រាត្រី​កុង​ទី​ន័​រ​មួយទៀត​បាន​បើក​ដំណើរការ​ ​

397

(​ភ្នំពេញ )៖​ផ្សារ​រាត្រី​កុង​ទី​ន័​រ​មួយទៀត បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ល្ងាច​ថ្ងៃទី​២៦ សីហា​ម្សិលមិញ​បន្ទាប់ពី​ចំណាយពេល​រៀបចំ​អស់​រយៈ​​ពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ​។​


​ ​
​ផ្សារ​កុង​ទី​ន័​រ​ថ្មី​នេះ​មានឈ្មោះ Arts Container Market ដែលមាន​ទីតាំង​នៅក្នុង​តំបន់​អតីត​បឹងកក់ ឬ​CITY Center​ដែល​​ជា​តំបន់​មួយ​កំពុងមាន​ការអភិវឌ្ឍ​ន៍​យ៉ាង​ឆាប់រហ័ស​។​
​ ​
​អ្នកវិនិយោគ​ផ្សារ​ទំនើប​នេះ លោក ប៊ុន សេង​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា ការបង្កើត​អាជីវកម្ម​នេះ (Art’s Container Market) គឺ​ដើម្បី​គាំទ្រ​ទាំង​អាជីវកម្ម​ដែល​បង្កើត​ថ្មី​ក្នុងស្រុក និង​ក្រៅ​ស្រុក​ក្នុងការ​បំពេញតម្រូវកា​រ​ដល់​អតិថិជន​។ ការបង្កើត​កន្លែង​​អាជីវ​កម្មនេះ សំណង់​ផ្សារ​កុង​ទី​ន័​រ​ជិត​៨០​តូប ដែល​ស្ថិតក្នុង​ផ្ទៃដី​ជិត​៣​ពាន់​ម៉ែត្រការ៉េ ជា​លក្ខណៈ​ឌី​ហ្សា​ញ​ស្តង់ដារ​ថ្មី ដោយ ផ្តោត​សំខាន់​ទៅលើ​ទម្រង់​សិល្បៈ ដែល​កំពុង​ពេញនិយម​សម្រាប់​ប្រជាជន​កម្ពុជា​។​

​លោក​ប៊ុន សេង​បាន​សម្តែង​សុទិដ្ឋិនិយម និង​រំពឹង​ទទួលបាន​ជោគជ័យ​ពី​ផ្សារ​ទំនើប​នៅ​កម្ពុជា​។​

​ផ្សារ​រាត្រី​កុង​ទី​ណ័​របា​ន​រីកដុះដាល​យ៉ាងច្រើន​នៅ​កម្ពុជា ទាំង​នៅ​រាជធានី​ភ្នំពេញ ក្រុងព្រះសីហនុ និង​ខេត្តសៀមរាប បន្ទាប់ពី​ផ្សារ​រាត្រី Jet Container Night Market ដែលមាន​ទីតាំងនៅ​ទល់មុខ​រដ្ឋសភាជាតិ​បាន​បើក​ដំណើរការ​និង​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង​រួចមក​៕​ដោយ​ច្រាយ ចំណាន​