ផ្សារ​រាត្រី​សៀមរាប​កុងតឺន័រ​ប្រកាស​ផ្តល់​កម្មវិធី​កម្សាន្ត​ចាប់ពី​ចុងខែ​មីនា​ដល់​ដំណាច់​ខែមីនា​

1049
ចែករម្លែក

(ភ្នំពេញ​)៖ ដើម្បី​ជាការ​រួមចំណែក​ក្នុងការ​ថែរក្សា​ក្បាច់ រាំ​បែប​ប្រពៃណី និង​ដើម្បី​អបអរសាទរ​បុណ្យ ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​ខាងមុខ​នៅ​ផ្សារ​រាត្រី​សៀមរាប​កុងតឺន័រ បានរៀបចំ​ពិធី​រាំ​កម្សាន្ត ជាមួយនឹង​តារាចម្រៀង ល្បីៗ ជាច្រើន​ដួង​រយៈពេល​បី​ថ្ងៃ គិត ចាប់ពី​ថ្ងៃទី​២៩ ខែមីនា រហូតដល់ ដំណាច់​ខែមីនា ឆ្នាំ​២០១៨​។

​លោក​ករុណា ពេជ្រ អ្នកគ្រប់គ្រង​ទូទៅ​ផ្សារ​រាត្រី​សៀមរាប​កុងតឺន័រ​បានឱ្យដឹងថា​ការ​ច្រៀង​រាំ កម្សាន្ត​បែប​ប្រពៃណី​ខ្មែរ​ដែលមាន​ក្រុម​តន្ត្រី​ស្គរ​ដៃ និង​ច្រៀង រាំលេង​កម្សាន្ត នៅ​ថ្ងៃទី​២៩ ខែមីនា រហូតដល់​ថ្ងៃទី​៣០ ខែមីនា​តែម្តង​។
​ ​
​លោក​បន្តទៀតថា ការធ្វើ​បែបនេះ​គឺ​ដើម្បី​រំលឹក ដល់ អនុស្សាវរីយ៍ កា លពី​ជាង​២០​ឆ្នាំមុន ដែល​សកម្មភាព រាំលេង​កម្សាន្ត​គឺ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​របាំ​ប្រពៃណី និង​ល្បែង​ប្រជាប្រិយ ដូចជា​បោះអង្គញ់​ចោល​ឈូង​ទាញ ព្រ័ត្រ​ដែល​គេ​និយម​លេង​តាំង​មុនពេល ចូលឆ្នាំថ្មី​ផងដែរ​។
​ ​
​លោក​បន្ថែមថា នៅ​ថ្ងៃ​សម្ពោធ​ជា​ផ្លូវការ​ផ្សារ​រាត្រី កុងតឺន័រ​សៀមរាប កម្មវិធី​មាន​បី​ថ្ងៃ​គឺ នៅ​ថ្ងៃទី​២៩-៣០-៣១ ខែមីនា​ដោយមាន​តារា​ល្បីៗ​ជាង​១០​រូប​ចូលរួម​អង្រួន​កម្មវិធី​រាំលេង​កម្សាន្ត ជាមួយ​ពពុះ​សាប៊ូ​អមដោយ​ក្រុម តន្ត្រីបុរាណ ក​ន្ទ្រឹ​ម​ស្គរ​ដៃ​ជូន​យុវវ័យ​រាំលេង​កម្សាន្ត ៕ ដោយ​: បញ្ញា​សាស្ត្រ​

លោក ករុណា ពេជ្រ អ្នកគ្រប់គ្រង​ទូទៅ​ផ្សារ​រាត្រី​សៀមរាប​កុងតឺន័រ​