ផ្សិតព្រៃ​ក្លាយជា​វត្ថុ​ស័ក្ដិសិទ្ធិ​សម្រាប់​ស្វែងរក​ជីវភាព​ធូរធារ​

836
ចែករម្លែក
  • 3
    Shares

នៅ​រដូវក្ដៅ​ផ្សិតព្រៃ​នៅ​ខេត្ត​យូ​ន​ណាន ចាប់ផ្ដើម​ត្រូវគេ​ដាក់លក់​តាម​ទីផ្សារ ។ សព្វថ្ងៃ​ផ្សិតព្រៃ របស់​ខេត្ត​យូ​ន​ណាន​បាន​នាំមក​នូវ​មុខរបរ​មួយ​ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ជាង​មួយ​ម៉ឺន​លាន​យ័ន ហើយ​បានក្លាយ​ទៅជា​វត្ថុ​ដ៏​ស័ក្ដិសិទ្ធិ​សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ និង​ស្វែងរក​ជីវភាព​ធូរធារ​ឲ្យ ប្រជាជន​ក្នុង​តំបន់ភ្នំ ។​

​តាំងពី​ឆ្នាំ ២០១៧ មក​លោក ឆឹ​ន សៀវ ជូន បាន​ម៉ៅ​ព្រៃឈើ​លើ​ភ្នំ​មួយកន្លែង​ដែលមាន​ផ្ទៃក្រឡា ជាង ៣០​ហិកតា​ក្នុងភូមិ​ថា​ស៊ឺ​យ៉ាន ស្រុក​ឈឹង​ជាំ​ង​ក្រុង​យូ​ស៊ី ខេត្ត​យូ​ន​ណាន ។ ទីនេះ​សម្បូរ​ផ្សិត ព្រៃ ។ គេ​អាច​រកបាន​ផ្សិតព្រៃ​គ្រប់​ប្រភេទ​ពី​ខែ ឧសភា ដល់​ខែតុលា​ជា​រៀងរាល់ឆ្នាំ ដូចជា​ផ្សិត ឈី​ង ធូ​វ ផ្សិត​កាន់​ប៉ា និង​ផ្សិត​នី​វ​កាន់​ជាដើម ។ រាល់​ព្រឹក លោក ឈឹ​ន សៀវ​ឈុ​ង​អាច​រកបាន ផ្សិតព្រៃ​ជាង​២០ គីឡូក្រាម ។ បើ​គិត​តាម​តម្លៃ​ទីផ្សារ​គាត់​អាច​ទទួលបាន​ចំណូល​ជាង ១០​ម៉ឺន យ័ន​នៅ​ឆ្នាំនេះ ។​

​អ្នករកស៊ី​ដែល​រក​និង​លក់​ផ្សិតព្រៃ​ដូច​ឈឹ​ន សៀវ​ឈុប មាន​ចំនួន​ច្រើន​ក្នុង​ខេត្ត​យូ​ន​ណាន ។ អ្នកខ្លះ​ចូលទៅ​រក​ផ្សិតព្រៃ​ក្នុង​តំបន់ភ្នំ​តាម​រដូវ​អ្នកខ្លះ​ទៀត​បាន​ម៉ៅ​តំបន់ភ្នំ ដើម្បី​រកស៊ី​ប្រក​បរបរ នេះ ។ តាម​ស្ថិតិ​ពី​សមាគម​ថែរក្សា និង​អភិវឌ្ឍន៍​ផ្សិតព្រៃ​ខេត្ត​យូ​ន​ណាន បាន​ឲ្យ​ដឹងថា អ្នក​ប្រកប របរ​ដែល​ពាក់ព័ន្ធ​នឹង​ផ្សិតព្រៃ​នៅ​ខេត្ត​យូ​ន​ណាន មាន​ចំនួន​ប្រមាណ​៣០​ម៉ឺន​នាក់ ។​

​លោក​លី ភៃ​គួ​យ ប្រធាន​សមាគម​ថែរក្សា និង​អភិវឌ្ឍន៍​ផ្សិតព្រៃ​ខេត្ត​យូ​ន​ណាន​បាន​បញ្ជាក់ថា ខេត្ត យូ​ន​ណាន​មាន​ផ្សិតព្រៃ​២.៧២៩ មុខ​ដែល​ជាប់​លំដាប់​ទី​១ ក្នុងប្រទេស​ចិន ។ សព្វថ្ងៃ​ក្នុង​ទីផ្សារ យូ​ណាន​មាន​លក់​ផ្សិតព្រៃ​ជាង​២៥០​ប្រភេទ ក្នុងនោះ​មាន​ផ្សិតព្រៃ​ជា ៩០​ភាគរយ ជា​ផ្សិត​ដែល អាច​ហូប​បាន ៕ (​ស៊ីន​ហួ​ចិន​)​