ផ្សិត​ចំហ៊ុយ​សាច់ជ្រូក​

1041

+ គ្រឿងផ្សំ​
– សាច់ជ្រូក ៣ ខាំ​
– ត្រីងៀត ១ ចំហៀង​
– ផ្សិត ១ ខាំ​
– ខ្ញី ១ មើម​តូច​ល្មម​
– ខ្ទឹមស ១ កំពឹស​
– ម្ទេស​ក្រហម ធំ ១​ផ្លែ
– ជី​វ៉ាន់ស៊ុយ​
– ស្លឹក​ខ្ទឹម ២ គល់​
– ពង​ទា ២​គ្រាប់​
– ម្សៅពោត ២ ស្លាបព្រា​បាយ​
– ស្ករស ១ ស្លាបព្រា​បាយ​
– ម្រេច​ម៉ដ្ឋ ១ ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– សាច់ជ្រូក​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ ផ្សិត​ត្រាំ​ទឹក​រួច​ហាន់ ខ្ញី​ហាន់​ឲ្យ​ឆ្មារ ម្ទេស​ហាន់​បញ្ឆិតៗ ស្លឹក​ខ្ទឹម​ហាន់​ឲ្យ​ល្អិតៗ ខ្ទឹមស​ហាន់​ល្អិត​ជាមួយ​ដើម​ជី​វ៉ាន់ស៊ុយ
– ចំណែក​ត្រីងៀត​បេះ​ឆ្អឹង​ចេញ យកមក​ចិញ្ច្រាំ​ជាមួយ​ខ្ទឹមស និង​ជី​វ៉ាន់ស៊ុយ
– ដាក់​សាច់ជ្រូក​ចិញ្ច្រាំ​ក្នុង​ខ្ទះ​ចានគោម​ធំ​មួយ រួច​ដាក់​ស្លឹក​ខ្ទឹម ត្រីងៀត​ដែល​ចិញ្ច្រាំ​ហើយ ដាក់​ស្ករ ម្ទេស ម្សៅពោត ពង​ទា រួច​ច្របល់​ចូលគ្នា​ឲ្យ​សព្វ រយៈពេល ១០​នាទី
– បន្ទាប់មក​យក​ផ្សិត​ដែល​ហាន់​ហើយ​ដាក់​ក្នុង​ចាន​មួយ រួច​ដាក់​សាច់ជ្រូក​ដែល​លាយ​គ្រឿង​ហើយ​ពីលើ បន្ទាប់មក​យកទៅ​ចំ​ហ៊ុយ​រយៈពេល ១៧ នាទី សឹម​ដាក់ ខ្ញី ម្ទេស និង​ស្លឹក​ជី​វ៉ាន់ស៊ុយ​ពីលើ​រួច​ជាការ​ស្រេច ៕ ប្រភព​: TravelFood.tv​