ផ្សែងអ័ព្ទនៅឈៀងម៉ៃនាំអោយស្តេចអន្តរាគមន៍ និងបង្ខំអោយនាយករដ្ឋមន្រ្តីធ្វើដំណើរទៅពិនិត្យដោយផ្ទាល់(វីដេអូ)

404
ចែករម្លែក
  • 19
    Shares

ស្តេចថៃ មហា វ៉ាជីរ៉ាឡុងកន បានសម្តែងការព្រួយបារម្ភអំពីផ្សែងអ័ព្ទនៅភាគខាងជើងប្រទេស ដោយថាវាហួសពីសមត្ថភាពរបស់អាជ្ញាធរខេត្តនិងបានស្នើអោយអ្នកស្ម័គ្រចិត្តរបស់ទ្រង់ចេញជួយ។

ការព្រួយបារម្ភរបស់ព្រះមហាក្សត្រថៃត្រូវបានលើកឡើងដោយក្រសួងប្រភពធនធានធម្មជាតិនិងបរិស្ថានថៃ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យទី៣១មីនា ជាមួយមេបញ្ជាការនិងអ្នកសម្របសម្រួលគំរោងJit-Arsa(ស្មារតីអ្នកស្ម័គ្រចិត្ត), នេះបើតាមកាសែតបាងកកប៉ុស្ត៍រាយការណ៍កាលពីថ្ងៃអង្គារទី២មេសា។

ពួកគេបានពិភាក្សារកវិធីជម្នះផ្សែងអ័ព្ទនៅបណ្តាខេត្តភាគខាងជើង។

អ្នកនាំពាក្យរបស់ក្រសួងបាននិយាថា«ព្រះមហាក្សត្របានមានបន្ទូលថាបញ្ហាកាន់តែអាក្រក់ឡើងនិងឥឡូវហួសពីអំណាចរបស់អាជ្ញាធរខេត្តដោះស្រាយ។រដ្ឋាភិបាលគួរចាត់វិធានការ ដោយរួមទាំងសហការជាមួយអ្នកស្ម័គ្រចិត្តដើម្បីដោះស្រាយបញ្ហា»។

ការបំពុលខ្សល់អាកាសនៅឈៀងម៉ៃ ទីក្រុងភាគខាងជើងនិងកន្លែងផ្សេងនៅក្នុងតំបន់ បានឡើងដល់កំរិតគ្រោះថ្នាក់កាលពីខែមុន ដោយសារការដុតនិងឆេះព្រៃទ្រង់ទ្រាយធំទាំងនៅក្នុងប្រទេសថៃ ឡាវនិងមីយ៉ាន់ម៉ា។

កំរិតធូរលីតូចល្អិតPM2.5 នៅក្នុងទីក្រុងដូចជា ឈៀងម៉ៃ ឈៀងរ៉ៃ និងមេហុងសុន បានឡើងដល់៣០០-៥០០មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រត្រីគុណ ដោយហួសឆ្ងាយពីកំរិតមិនប៉ះពាល់សុខភាព ៥០មីក្រូក្រាម ដែលកំណត់ដោយថៃនិង២៥មីក្រូក្រាម កំណត់ដោយអង្គការសុខភាពពិភពលោក។

ប្រាយុទ្ធ ពិនិត្យមើលម៉ាស៊ីនបាញ់សឹកឈើងាប់ក្នុងពេលចុះទៅឈៀងម៉ៃកាលពីថ្ងៃអង្គារ(

ស្ថានភាពអាក្រក់នេះនាំអោយនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចានអូចា សំរេចចិត្តធ្វើដំណើរទៅកាន់ក្រុងឈៀងម៉ៃ ដោយលុបចោលកិច្ចប្រជុំប្រចាំសប្តាហ៍ជាទៀងទាត់របស់លោកនៅថ្ងៃអង្គារ។

លោកប្រាយុទ្ធ បាននិយាយថា រដ្ឋាភិបាលថៃបានពិភាក្សាបញ្ហានេះជាមួយមន្រ្តីជាន់ខ្ពស់ទាំងនៅឡាវនិងមីយ៉ាន់ម៉ានិងថាលោកនឹងលើកយកបញ្ហានេះមកនិយាយនៅក្នុងវេទិកាអាស៊ានមួយ។

អំពីកំរិតជាតិ លោកបាននិយាយថា អាជ្ញាធរមានផែនការរួចហើយដើម្បីបន្ថយផ្សែងអ័ព្ទ ដូចជាចាប់អ្នករំលោភច្បាប់ ចាប់បង្ខំអោយអនុវត្តច្បាប់ដោយបញ្ឈប់ការដុតព្រៃ។កាលពីឆ្នាំមុន អាជ្ញាធរបានចាប់ខ្លួនមនុស្ស២៣០នាក់ចំពោះការកាប់ឆ្កាដុតព្រៃនៅភាគខាងជើងប្រទេស។

ក្នុងពេលជាមួយគ្នា អ្នកជំនាញការបានព្រមានអំពីផលប៉ះពាល់ពីការស្ថិតក្រោយផ្សែងអ័ព្ទយូរ និងទាមទារអោយមានដំណោះស្រាយបន្ទាន់។ការធ្វើចំការជាមូលហេតុធំនៃការបំពុលខ្យល់អាកាស។កសិករដាំពោតជាច្រើនបានកាប់ឆ្កាព្រៃនិងស្មៅ ហើយដុត៕ដោយ៖វាសនា

ទិដ្ឋភាពផ្សែងអ័ព្ទនៅក្រុងទេសចរណ៍ឈៀងម៉ៃ។ អ្នកតាមដានសភាពការណ៍ខ្លះនិយាយថា ដំណើរចុះភាគខាងជើងរបស់នាយករដ្ឋមន្រ្តីប្រាយុទ្ធនឹងមិនអាចជួយបន្ថយផ្សែងអ័ព្ទបានភ្លាមៗទេ