ផ្សែង​គ្របដណ្តប់​ទីក្រុង​ស៊ីដនី ខណៈ​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ពេញ​អូស្ត្រាលី​

146
ចែករម្លែក

​ផ្សែង​គ្រោះថ្នាក់​បាន​គ្របដណ្តប់​ទីក្រុង​ស៊ីដនី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​វិច្ឆិកា​នេះ ខណៈ​ភ្លើង​ឆេះ​ព្រៃ​បាន​ឆេះ​ពាសពេញ​ភាគ​ខាងកើត​និង​ភាគខាងត្បូង​ប្រទេស​អូស្ត្រាលី​។​

​ផ្សែង​អ័ព្ទ​ក្រាស់​បាន​គ្របដណ្ដប់​ទីក្រុង​ដែលមាន​ប្រជាជន​ច្រើន​បំផុត​ក្នុងប្រទេស​អូស្ត្រាលី ដោយ​បណ្តាលឱ្យ​ផ្ទៃមេឃ​អាប់​ខ្លាំង​មើល​អាគារ​ខ្ពស់​ស្ទើរ​មិន​ចង់ឃើញ ពោលគឺ​ពីរ​ថ្ងៃ​បន្ទាប់ពី​ផ្សែង​បាន​បង្កើត​បញ្ហា​គុណភាព​ខ្យល់​យ៉ាងធ្ងន់ធ្ងរ​។​

​ទីភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ជនបទ​ញូ​សៅ​វែ​ល​បាន​និយាយថា​ផ្សែង​គឺ​ហុយ​ចេញពី​ភ្លើង​ឆេះ​ព្រៃ​ប្រហែល ៥០ កន្លែង​នៅ​ភាគ​ខាងជើង​នៃ​រដ្ឋ​ញូ​សៅ​វែ​ល​។ កម្រិត​នៃ​ការបំពុល​ខ្យល់​គឺ​ខ្ពស់ជាង​កម្រិត​បទដ្ឋាន​ជាតិ​ដល់​ទៅ​១០​ដង​។​

​ទីភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​នេះ​បាន​និយាយថា “​ផ្សែង​នេះ​រំពឹង​បន្ត​កើតមាន​ជាច្រើន​ថ្ងៃ​ទៀត​”​។​

​ភ្លើង​ឆេះ​ព្រៃ​បាន​បំផ្លាញ​ផ្ទះ​ជាង ៦០០ ខ្នង​នៅ​រដ្ឋ​ដែលមាន​ប្រជាជន​ច្រើន​បំផុត​របស់​អូស្ត្រាលី​មួយ​នេះ​។​

​រដូវ​ភ្លើង​ឆេះ​ព្រៃ​ប្រចាំឆ្នាំ​របស់​អូស្ត្រាលី​ជាធម្មតា​ចូលមក​ដល់​នៅ​រដូវក្តៅ​នៅ​អឌ្ឍគោល​ខាងត្បូង ប៉ុន្តែ​បានចាប់ផ្តើម​ឆាប់​ជាង​មុន បន្ទាប់ពី​រដូវរងា​ស្ងួត​និង​ហប់​ខុសធម្មតា​៕ ដោយ៖​កញ្ញាដាលីស

ផ្សែង​អ័ព្ទ​គ្របដណ្តប់​ពេញទី​ក្រុង​ស៊ីដនី