ផ្សែង​អ័ព្ទ​អាក្រក់​បំផុត​នៃ​ពិភពលោក នៅ​ខេត្ត​ឈៀង​ម៉ៃ​

356
ចែករម្លែក
  • 67
    Shares

​ភ្លើង​ឆេះ​ព្រៃ​បាន​បង្ក​ឱ្យ​គុណភាព​ខ្យល់​នៅ​ខេត្ត​ចំនួន​៩​របស់​ថៃ ដល់​កម្រិត​មួយ​ដែល​ចាត់ទុក ថា​មាន​គ្រោះថ្នាក់​ដល់​សុខភាព​របស់​ប្រជាជន ខណៈ​ដែល​ទីក្រុង​មួយចំនួន នៅ​​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ ដូច​ក្រុង​ឈៀង​ម៉ៃ គុណភាព​ខ្យល់​បាន​ក្លាយជា​អាក្រក់​បំផុត​នៅលើ​ពិភពលោក​។​

​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​(AQI) នៅ​ឈៀង​ម៉ៃ គិត​ត្រឹម​ម៉ោង ៤​រសៀល​កាលពី​ថ្ងៃ​អង្គារ​ទី​១២​មីនា​មាន​កម្រិត​គុណភាព​ខ្យល់ 230 ជា​កម្រិត​ប៉ះពាល់​ដល់​សុខភាព​ធៀប​នឹង កម្រិត​​គុណភាព​ខ្យល់​170​នៅ​ទីក្រុង​ដា​ក្កា ប្រទេស​បង់​ក្លា​ដែស​និង​164 នៅ​ក្រុង​កា​ប៊ុល​អា​ហ្វ​ហ្គានី​ស្ថាន​។​នេះ​បើ​យោងតាម​អង្គការ​ពិនិត្យមើល​គុណភាព​ខ្យល់​Air Visual ។​

​ត្រឹម​ពាក់​កណ្តាលយប់​ថ្ងៃ​ពី​អង្គារ សីតុណ្ហភាព​ត្រជាក់​នៅពេល​យប់ ប៉ុន្តែ​ខេត្ត​ឈៀង​ម៉ៃ នៅតែ​មាន​គុណភាព​ខ្យល់​អាក្រក់​បំផុត​នៅលើ​ពិភពលោក ដោយ​គុណភាព​ខ្យល់​ស្ថិត​នៅក្នុង​កម្រិត​គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នកស្រុក​ទាំងអស់​នៅ​ខេត្ត​ឈៀង​ម៉ៃ ប៉ុន្តែ វា​ស្ថិត​នៅក្រោម​កម្រិត​គុណភាព​ខ្យល់​200 ។​

​ប៉ុន្តែ បរិយាកាស​ខ្យល់​អាក្រក់​ខ្លាំង​ឡើង បាន​កើត​ឡើង​នៅ​ថ្ងៃ​ពុធ​នៅ​ខេត្ត​ដោយ​គុណភាព​ខ្យល់​296 ជា​កម្រិត​គ្រោះថ្នាក់​ខ្លាំង​ដល់​សុភាព ដោយ​បណ្តាល​ឱ្យ​សាលារៀន​ជាច្រើន​​ត្រូវ​បាន​បិទ​។ នេះ​បើ​យោ​តាម​អង្គការ​ពិនិត្យមើល​គុណភាព​ខ្យល់​Air Visual ៕​ប្រែ​សម្រួល​៖​សុខា​

ខ្យល់អាកាស​អាក្រក់​នៅ​ឈៀង​ម៉ៃ​ត្រូវ​បាន​បន្ទោស​ចំពោះ​ការដុត​ឆ្កាព្រៃ​នៅក្នុង​តំបន់​នោះ​