ផ្អក​ឆ្អឹងជំនី​ជ្រូក​

797
ចែករម្លែក
  • 3
    Shares

+ គ្រឿងផ្សំ​
– ឆ្អឹងជំនី​ជ្រូក កន្លះ​គីឡូ​
– ខ្ទឹមស ចិញ្ច្រាំ​កន្លះ​ចានចង្កឹះ​
– បាយ​ដំណើ​ម ១​ចានចង្កឹះ​
– អំបិល​គ្រួស កន្លះ​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​កាហ្វេ​
– ប៊ីចេង កន្លះ​ស្លាបព្រា​កាហ្វេ​
– ម្សៅ​ស៊ុប​ខ្នរ ២​ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– លាង​ឆ្អឹងជំនី​ជ្រូក​ឲ្យ​ស្អាត​កាត់​ជា​ដុំ​តូចៗ​ល្មម បន្ទាប់មក​យកទៅ​ប្រឡាក់​គ្រឿង​ជាមួយ ខ្ទឹមស អំបិល​គ្រួស ស្ករស ប៊ីចេង ម្សៅ​ស៊ុប​ខ្នរ និង​ដាក់​បាយដំណើប​ចូល​ច្របល់​ឲ្យ​សព្វ​គ្រឿង ដួស​វា​ដាក់​ថង់​ប្លា​ស្ទិ​ក​ចងវា​ឲ្យ​ណែន ទុក​រយៈពេល ២​ទៅ​៣​ថ្ងៃ អាច​យកមក​ចៀន​ញ៉ាំ​បាន (​អាច​ញ៉ាំ​ផ្ទាប់​ជាមួយ​បន្លែ​ផ្សេងៗ​តាម​ចំណង់​ចំណូលចិត្ត​) ៕ ប្រភព​: Chahna Mint