ផ្អើល​ក្រុង​កំពង់ចាម​: យក​វ៉ា​លិសដា​ក់លុយ​ដុល្លារ​ខ្មោច​នៅក្នុង​ទូ ATM ស្មានតែ​បង្កៃ​គ្រាប់បែក​

390
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ហេតុការណ៍​មួយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដោយសារតែ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​យក​វ៉ា​លិសដា​ក់លុយ​ដុល្លារ​ខ្មោច នៅក្នុង​ទូ ATM ស្ថាបនា ខាងលិច​ដើម​ពោធិ៍​ផ្សារ​រាត្រី ស្ថិតក្នុង​ភូមិ​ទី​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដោយ​ស្មានតែ​ដាក់​គ្រាប់បែក​បង្កៃ​។​

​បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល គេ​សង្កេតឃើញ​វត្តមាន​លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម រួមទាំង​មន្ត្រី​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ បាន​ចុះទៅ​ពិនិត្យមើល​កន្លែង កើតហេតុ​។ ក្រោយ​សមត្ថកិច្ច​ជំនាញ​ពិនិត្យ វ៉ា​លិសក្នុង​ទូ ATM ជា​ដុល្លារ​ខ្មោច​។​

​តាម​ការបំភ្លឺ​ពី​ឈ្មោះ ស៊ីវ សុ​ដា​ឡែ​ន ភេទ​ស្រី និង​ឈ្មោះ​វ៉ាន់ ស្រី​ម៉ុច ភេទ​ស្រី បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ប្រហាក់ប្រហែលគ្នា​ថា រូបភាព​វីដេអូ​ដែល​សមត្ថកិច្ច​យើង​បង្ហាញ​គាត់ គឺមាន​ភិនភាគ ពាក់អាវ​ក្រឡា​ការ៉ូ ពណ៌​ទឹក​ប៊ិកលា​យស ពាក់មួក​ប៉េ​រ៉េ ពណ៌​ស​ស្លៀកខោ​ខ្មៅ​ជើងវែង គឺជា​ជន​ម្នាក់​ដែលជា​មនុស្ស​វិកល​ច​រិ​ត ហើយ​កន្លងមក​ជន​នោះជា​ញឹកញាប់ តែងតែយក​សម្ភារ​ខូចៗ ចានឆ្នាំង​បាក់បែក ឌុយ​សាក​ទូរស័ព្ទ​ខូចៗ និង​សម្លៀកបំពាក់​ចាស់ៗ យកទៅ​ទុក​នៅក្នុង​ទូអេ​ធី​អឹម ហត្ថា​កសិករ ដែលមាន​ទីតាំង​ជាប់​គ្នា​ជាមួយ ទូអេ ធី អឹម ស្ថាបនា​៕ ល​/Ha