ផ្អើល​ទាំង​យប់ ចាប់​ចិន​បើក​រថយន្ត​ដែល​គ្មាន​ច្បាប់​ចំនួន​៧​គ្រឿង នៅ​ខេត្ត​ព្រះសីហនុ

1062
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: មន្ត្រីនគរបាល​ចរាច​រណ៍​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​២:៣០​នាទី​ឈានចូល ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៨ នេះ នគរបាល​ចរាចរណ៍​ផ្លូវគោក​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី សុខា ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់ និង​លោក​វរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បានធ្វើការ​រឹតបន្តឹង ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ក្នុង​ទីប្រជុំជន​ក្រុង ចំនួន​ពីរ​កន្លែង​។ក្នុងនោះ គោលដៅ​ទី​១ នៅ​រង្វង់​មូល​តោ​ពីរ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​គោលដៅ​ទី​២ លើ​វិថី​២​ធ្នូ កែង​ច្រមុះជ្រូក​បូរី​គុជ​អាស៊ី ក្រុងព្រះសីហនុ​។

​ជា​លទ្ធផល​បាន​រកឃើញ និង​ឃាត់ទុក​រថយន្ត​ចំនួន​៧​គ្រឿង ដែល​បើកបរ​ដោយ​ជនជាតិ​ចិន គ្មាន​ច្បាប់​អនុញ្ញាត និង​ប័ណ្ណបើកបរ​ពុំ​ត្រឹមត្រូវ (​ក្លែងក្លាយ​) រថយន្ត​ទាំង​៧​គ្រឿង​មាន​៖
១-​ម៉ាក HYUNDAI ពណ៌​ស ស្លាក​លេខ ព្រះសីហនុ 2A 7593​។​
២-​ម៉ាក HIGHLANDER ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2S 0691​។​
៣-​ម៉ាក HIGHLANDER ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2L 1456​។​
៤-​ម៉ាក HYUNDAI ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AQ 2076​។​
៥-​ម៉ាក HYUNDAI ពណ៌​ស ស្លាក​លេខ ព្រះសីហនុ 2A 9673​។​
៦-​ម៉ាក HYUNDAI H1 ពណ៌​ប្រផេះ គ្មាន​ស្លាក​លេខ​។​
៧-​ម៉ាក LEXUS RX300 ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AF 9312​។

​រថយន្ត​ទាំងអស់ បើកបរ​ដោយ​ជនជាតិ​ចិន គ្មាន​បណ្ណ​បើកបរ និង​បណ្ណ​បើកបរ មិន​ត្រឹមត្រូវ មិន​អនុញ្ញាត​ឲ្យ​ធ្វើចរាចរ​តាមផ្លូវ​សាធារណៈ និង​បាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​