ផ្អើល​ទាំងយប់ ! ព្រះរាជអាជ្ញារង​ខេត្តកោះកុង​លោក អង រី នាំ​ស្រី​ចូល​ផ្ទះសំណាក់​ប្រពន្ធ​តាម​ទាន់​

858
ចែករម្លែក

ដោយៈ ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ ព្រះរាជអាជ្ញារង​ខេត្តកោះកុង​លោក អង រី នាំ​ស្រី​ចូលដេក​ផ្ទះសំណាក់ ត្រូវបាន​ប្រពន្ធ​តាម​ទាន់​នៅផ្ទះ​សំណាក់​ស្រែ​នាង ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​។​

ភរិយាលោកអងរី ពេលតាមទាន់ប្តីនិងផ្តល់សម្ភាសន៍ដល់អ្នកកាសែត

​បើតាម​ស្ត្រី​ជា​ភរិយា​បាន​ឲ្យ​ដឹងថា ប្តី​របស់គាត់​បាន​លួច​មាន​ស្រី​ក្រៅ​ផ្ទះ​ច្រើនលើក​រួចមក ហើយ​ក្នុង​រយៈពេល​ជាង​៥​ឆ្នាំ ដែល​គាត់​បាន​រៀបការ​ជាមួយគ្នា រួមទាំង​មាន​ចំណង ដៃ​កូន ស្រី​មួយ​ថែមទៀត ។ ប្តី​របស់គាត់​ជា​អ្នកច្បាប់​តែ​រំលោភ​លើ​ច្បាប់​លួច​មាន​ស្រី​ក្រៅ​ផ្ទះ ក្បត់​ប្រពន្ធ​កូន​ជា​បន្តបន្ទាប់ ហើយ​ស្រី​ចុងក្រោយ​របស់​ប្តី​គាត់​ស្នាក់​នៅក្នុង​បុរី​ប៉េង​ហ៊ួ​ត ។​


​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បានបង្ហាញ​រូបភាព​លោក អង រី រត់​ចេញពីផ្ទះ សំណាក់​ស្រែ​នាង ហើយ​បើករថយន្ត​ចេញ​យ៉ាង​ប្រញាប់ប្រញាល់ រហូត​បុក​រះ​រថយន្ត​ផ្សេងទៀត ដែល​ចត​ក្នុងផ្ទះ​សំណាក់ ។ ទន្ទឹម​នោះគេ​ក៏​សង្កេតឃើញ​ភរិយា​របស់លោក​រត់​ដេញ​ពីក្រោយ​មកឈរ​ពីមុខ រថយន្ត​លោក អ៊ាង រី ហើយ​ថែមទាំង​ស្រែក​ឲ្យ​ប្តី​របស់គាត់​ថែម​ទៀតផង​។


​ប្រភព​បាន​ឲ្យ​ដឹងថា ភរិយា​ដើម​របស់លោក អង រី គឺជា​កូនបង្កើត​ប្រធាន​តុលាការខេត្ត​ឧ​ត្ត​រ​មានជ័យ​។
​ទាក់ទង​ករណីនេះ​លោក អង រី ព្រះរាជអាជ្ញារង​ខេត្តកោះកុង មិនអាច​សុំ​ការបំភ្លឺ​បានទេ​។​
​មជ្ឈដ្ឋាន​ទូទៅ​កំពុងតែ​រង់ចាំ​មើល​ថា បន្ទាប់ពី​មានរឿង​អាស្រូវ​របស់លោក អង រី ព្រះរាជអាជ្ញារង​ខេត្តកោះកុង ផ្ទុះឡើង​បែបនេះ​តើ​នឹងមាន​អ្វី​កើតឡើង​ទៀត​៕​សរន​