ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​ពេល​តំណាងរាស្ត្រ CPP និង​ចៅសង្កាត់ CNRP ប្រគេន​ទៀនវស្សា​ព្រះសង្ឃ​រួមគ្នា​ ​

1719
ចែករម្លែក

(​ភ្នំពេញ​) ៖ មហាជន​ស្ទើរតែ​គ្រប់​ម​ជ្ឍ​ដ្ឋា​ន ក៏ដូចជា​ប្រិយមិត្ត​តាម​Facebook ហាក់​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្រោយ​ពេលដែល​ឃើញ​មាន​បណ្ដាញសារព័ត៌មាន និង​បណ្ដាញ​ទំនាក់ទំនង​សង្គម បាន​ចែកចាយ​រូបភាព អ្នកតំណាងរាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ចៅសង្កាត់​ទើប​ជាប់ឆ្នោត​មួយរូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ បានរួម​គ្នា​ដង្ហែរ​ទៀនវស្សា​ទៅ​ប្រគេន​ព្រ​សង្ឃ​។​
​ ​
​បើតាម​ប្រភពពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​របស់​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្សេ​ត ចៅសង្កាត់​អូរ​ចារ ក្រុង​-​ខេត្តបាត់ដំបង មកពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP )​បាន​បង្ហោះ​រូបភាព និង​Live ផ្ទាល់ បានបង្ហាញ​សកម្មភាព​យ៉ាង​រស់​រវើក កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧​គ្រា​ដែល​​នាង​ចូលរួម​ប្រគេន​ទៀនវស្សា​ក្នុង​វត្ត​ទួល​ដូន​ប៉ុក ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជាមួយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា (CPP)​គឺ​លោក ស សុខា​នោះ ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​មួយ​នេះ ចេញមក​សាទរ និង​កោតសរសើរ​ចំពោះ​សកម្មភាព​ខាងលើ និង​ចង់​ឲ្យ​មាន​រូបភាព​បែបនេះ​តទៅទៀត ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា បើទោះពី​មកពី​គណបក្សនយោបាយ​ណាក៏ដោយ​នោះ​។​
​ ​
​ចំណែកឯ Facebook របស់លោក ស សុខា តំណាងរាស្ត្រ​វ័យក្មេង​របស់​បក្ស​កាន់អំណាច ក៏បាន​បង្ហោះ​សកម្មភាព​ប្រគេន​ទៀនវស្សា ដែលមាន​រូបភាព និង​ខ្លឹមសារ​ប្រាប់​ពី​អត្តសញ្ញាណ កញ្ញា​ចៅសង្កាត់​អូរ​ចារ​រូបនេះ​ផង​នោះ ក៏បាន​អមដោយ​ពាក្យសម្ដី​ប៉ុន្មាន​ឃ្លា​ដែរ​ថា “​វត្តមាន​របស់​កញ្ញា​ចៅសង្កាត់​អូរ​ចារ និង​ក្រុមការងារ ដែល​ទុក​បក្ស​ខ្លួន​មួយ​ឡែក​គឺជា​ការងា​កមក​រួមគ្នា​ធ្វើ​សកម្មភាព​អភិវឌ្ឍន៍​សង្គមជាតិ​ជា​ខ្មែរ​តែមួយ​។ រឿង​ជាតិ​ធំ​ជាង​រឿង​បក្ស មានតែ​ការរួម​គ្នា​ធ្វើ​ទេ​ទើប​ជាតិ​ដើរទៅ​មុខ​។ មានតែ​ការជួបគ្នា​ទេ​ទើប​អាច​​ដោះស្រាយ​បញ្ហា​គ្រប់យ៉ាង​បាន ដើម្បី​ប្រជាជន និង​ប្រយោជន៍​ជាតិ​”​។​
​ ​
​បន្ទាប់ពី​មានការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​របស់​អ្នក​ទាំង​២​នេះ គេ​សង្កេតឃើញថា មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ដែល​បាន​លេង Facebook បាន​ចូលទៅ​បញ្ចេញមតិ ដោយ​ខ្លឹមសារ​រួម គឺ​សំដែង​ការ​សាទរ និង​គាំទ្រ​ចំពោះ​វត្តមាន​រួមគ្នា​នេះ​៕ដោយ៖វិបុល