ផ្អែម​លើស​ស្ករត្នោត​! ឆាយ វីរៈ​យុទ្ធ ផ្ញើ​ពាក្យ​ផ្អែមល្ហែម​ទៅ​ភរិយា មុន​ទិវា​ក្ដី​ស្រលាញ់​

279

​មុន​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ តារាចម្រៀង​ល្បីឈ្មោះ ឆាយ វីរៈ​យុទ្ធ បាន​កាន់​ផ្កា​កុលាប​ក្រហម​១​បាច់ មក​បង្ហាញ​ក្ដី​ស្នេហ៍​ជាថ្មី​ទៅកាន់​ភរិយា​ដ៏​ស្រស់ស្អាត និង​ពោរពេញ​ដោយ​ចិត្ត​សន្ដោស​ប្រណី​របស់លោក​។

​ក្នុងនោះ​លោក​បានលើកឡើង​ពី​ទស្សនៈ​ផ្ទាល់ខ្លួន​ថា សម្រាប់​លោក​ស្នេហា​គឺ​ផ្ដោតលើ​ភាពស្មោះត្រង់​នឹង​គ្នា​ទៅវិញទៅមក ឲ្យ​តែមាន​ភាពស្មោះត្រង់​ហើយ គឺ​យើង​មាន​អ្វីៗ​ទាំងអស់​។​

​ភ្ជាប់​ជាមួយគ្នា​នោះ ឆាយ វីរៈ​យុទ្ធ ថា​លោក​ស្រលាញ់​ពេញចិត្ត​ភរិយា​លោក​ខ្លាំង ទាំង​អត្តចរិត រូប​សម្រស់ និង​អ្វីៗ​ទាំងអស់​ដែល​អ្នកនាង​មាន​។ មិន​ថា​អនាគត​ទៅជា​យ៉ាងណា លោក​នឹង​ចាប់ដៃ​អ្នកនាង សែ ចាន់​ឌី បន្តដំណើរ​ជីវិត​ជាមួយគ្នា​ជា​រៀងរហូត​។​

​ក្រៅពីនោះ​តារា​សំឡេង​បាន​ខាងលើ បន្ថែមថា​តាមពិត​ក្ដី​ស្រលាញ់​មិនមាន​សម្រាប់តែ​ដៃគូ​សង្សារ ឬ​ប្ដី​ប្រពន្ធ​នោះទេ គឺមាន​សម្រាប់​ទាំង​ឪពុកម្ដាយ បងប្អូន និង​មិត្ត​ភ័ក្ដិ ដូច្នេះ​ត្រូវ​រក្សា​មនុស្ស​ជុំវិញខ្លួន​អ្នក​ឲ្យ​បានល្អ​៕

​អត្ថបទ​៖ Men Sokna/sn​