ផ​ម​ផេ​វ ទទូច​អោយ​មី​យ៉ាន់​ម៉ា​ដោះលែង​អ្នកកាសែត​២​នាក់​

2975
ចែករម្លែក
  • 5
    Shares

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ផ​ម​ផេ​វ កាលពី​ថ្ងៃ​សៅ​រិ៍ បាន​អំពាវនាវ​អោយ​មី​យ៉ាន់​ម៉ា ដោះលែង​អ្នកកាសែត​នៃ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​២​នាក់​ជាបន្ទាន់​​ចំពោះ​ការចោទប្រកាន់ថា​មាន​ឯកសារ​សម្ងាត់​។​

​លោក​ផ​ម​ផេ​វ បាន​និ​យា​ថា លោក​បាន​លើក​ការព្រួយបារម្ភ​អំពី​អ្នកកាសែត​២​នាក់​ដែល​កំពុង​ត្រូវ​ចាប់​ឃុំ​នៅ​មី​យ៉ាន់​ម៉ា ក្នុងអំឡុង​ជំនួប​ជាមួយ​សមភា​គីមី​យ៉ាន់​ម៉ា​លោក​​ក្យ ទីន នៅក្រៅ​កិច្ចប្រជុំ​ថ្នាក់​តំបន់​នៅ​សិង្ហ​បុរី​។​

​ផ​ម​ផេ​វ​បាន​សរសេរ​បង្ហោះ​ថា​” ពួកគេ​គួរ​ត្រូវបាន​ដោះលែង​ភ្លាម​”​។​

​ជន​ត្រូវ​ចោទ ក្យ ស៊ូ​អ៊ូ និង វ៉ា ឡូ​ន មិនបាន​ឆ្លើយ​ទទួលទោស​ចំពោះ​ការចោទប្រកាន់​ប្រឆាំង​ពួកគេ និង​បាន​និយាយថា​ពួកគេ​ត្រូវបាន​លាប​ពណ៌​ទម្លាក់កំហុស​ដាក់​ដោយសារ​ប្រហែលជា​សេចក្តីរាយការណ៍​របស់​គេ​អំពី​ការបង្ក្រាប​ដ៏​ព្រៃផ្សៃ​ដោយ​កងកម្លាំង​សន្តិសុខ​លើ​ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​នោះ ។​

​ជន​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​៧​សែន​នាក់​បាន​ភៀសខ្លួន​ចូលក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​ជិតខាង ក្រោយ​ការបង្ក្រាប​កាលពី​ខែសីហា​មុន​។​

​ពួកគេ​ប្រឈម​នឹង​ការជាប់គុក​១៤​ឆ្នាំ បើសិនជា​ត្រូវ​កាត់ទោស​។​

​មេធាវី​របស់​ពួកគេ លោក​ថា​ន់ ហ្ស អ៊ុង បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្រោយ​សវនាការ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ក្រុង​យ៉ាង​ហ្គោ​ន​ថា ឯកសារ​បង្ហាញថា​ជា​ភស្តុ​ង​តាង​នោះ​មិន​សម្ងាត់​​និង​ជា​បញ្ហា​រសើប​ទេ​។​

​សាក្សី​ច្រើន​ទៀត​ត្រូវបាន​ហៅ​មក​ធ្វើក​ស្សិណ​នៅ​ខែ​នេះ ក្រោយពី​មេធាវី​ជាច្រើន​នឹង​ផ្តល់​សំអាង​របស់គេ​៕​ដោយ​៖​វាសនា​

​រដ្ឋមន្ត្រីការបរទេស​ផ​ម​ផេ​វ ចាប់ដៃ​សមភា​គីមី​យ៉ាន់​ម៉ា លោក​ក្យ ទីន នៅក្រៅ​ជំនួប​តំបន់​នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃ​សៅរ៍​