ពងមាន់​ខ្ចប់​សាច់ជ្រូក​ចិញ្ច្រាំ​

2916
ចែករម្លែក

+ គ្រឿងផ្សំ​
– សាច់ជ្រូក​ចិញ្ច្រាំ ៤​ខាំ​
– ពងមាន់ ៣​គ្រាប់​
– ការ៉ុត​១​មើម​តូច​
– ខ្ទឹមបារាំង ១​ចំហៀង​
– ក្ដិ​ប​ពោត (​ស្នូលពោត​) ២ ផ្លែ​
– ខ្ទឹមស ៣ កំពឹស​
– ម្រេច ១​ស្លាបព្រា​កាហ្វេ​
– ទឹកត្រី កន្លះ​ស្លា​ព្រា​បាយ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– ទឹក​ប៉េងប៉ោះ ១​ស្លាបព្រា​បាយ​កន្លះ​
– ជី​វ៉ាន់ស៊ុយ​

+ វិធី​ធ្វើ​
– គោះ​ពង​ទា​ដាក់​ចាន ដាក់​ទឹកត្រី​ចូល​តប់​ឲ្យ​បែក រួច​ដាក់​ចៀន​ឲ្យ​បន្ទះ​ធំ​ងាយស្រួល​ខ្ចប់​សាច់ជ្រូក ចិញ្ច្រាំ ចៀន​ពង​ទា​តែ​ម្ខាង​បាន​ហើយ រួច​ជោគ​វា​ដាក់​ចាន​ទុក​មួយអន្លើ​
– ចិញ្ច្រាំ​ខ្ទឹមស ហាន់​ខ្ទឹមបារាំង ការ៉ុត​ឲ្យ​ល្អិតៗ និង​ហាន់​ទទឹង​ក្ដិ​ប​ពោត
– ដាក់​រលីង​ខ្ទឹមស រួច​ដាក់​សាច់ជ្រូក​ចិញ្ច្រាំ​ចូល​ឆា​ឲ្យ​ឆ្អិន​បន្តិច​សឹម​ដាក់ ខ្ទឹមបារាំង ការ៉ុត ក្ដិ​ប​ពោត ដាក់​គ្រឿង ម្រេច ស្ករស ទឹកស៊ីអ៊ីវ ទឹក​ប្រេងខ្យង ទឹក​ប៉េងប៉ោះ បន្ថែមទឹកបន្តិច ឆា​ត្រឡប់​ចុះឡើង​ឲ្យ​សព្វ​គ្រឿង និង​ឆ្អិន ដួស​ដាក់​ពីលើ​បន្ទះ​ពង​ទា​ចៀន បេះ​ជី​វ៉ាន់ស៊ុយ​ដាក់​ពីលើ​រួច​ខ្ចប់​វា ជាការ​ស្រេច ៕ ប្រភព​: Chahna mint​