ពងមាន់​ចៀន​សាច់​ចិញ្ច្រាំ​

1295

+ គ្រឿងផ្សំ​
– ពងមាន់​
– សាច់ជ្រូក​ចិញ្ច្រាំ ៣​ខាំ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ស្ករ ១​ស្លាបព្រា​បាយ​
– ទឹកក្រូច​ឆ្មារ ១ ទៅ ២​ផ្លែ​
– ម្ទេស​កិន​ម៉ត់ ១​ស្លាបព្រា​បាយ​
– អង្ករលីង​កិន​ម៉ត់ ១​ស្លាបព្រា​បាយ​
– ម្សៅ​ឆា ១​ស្លាបព្រា​បាយ​
– ខ្ទឹមក្រហម ហាន់​ល្អឹ​តៗ ២​ស្លាបព្រា​បាយ​
– ស្លឹក​ខ្ទឹម និង​ជីប​ន្លា ៣០​ក្រាម ហាន់​ល្អឹ​តៗ​
– ជី​អង្កាម ២០​ក្រាម​
– សម្បក​ឆៃ​យ៉​
– ប្រេងឆា​

+ របៀប​ធ្វើ​
– លាយ​សាច់ជ្រូក​ចិញ្ច្រាំ ជាមួយ​ទឹកត្រី ស្ករ ទឹកក្រូច​ឆ្មារ ម្ទេស អង្ករលីង ម្សៅ​ឆា ខ្ទឹមក្រហម ស្លឹក​ខ្ទឹម ជី និង​ពងមាន់​១​គ្រាប់​អោយ​សព្វ​ល្អ​។​
– សម្បក​ឆៃ​យ៉​ដា​ក់លើ​ជ្រុ​ញ រួច​ដាក់​សាច់​ចិញ្ច្រាំ ១​ស្លាបព្រា​បាយ​អោយចំ​កណ្តាល បន្ទាប់មក​វែក​សាច់​អោយ​ក្រហូង​កណ្តាល សឹម​គោះ​ពងមាន់​មួយគ្រា​ប់ (​យកតែ​ពង​ក្រហម​) ដាក់​ក្នុង​ក្រហូង​នោះ រួច​យក​ប្រេងឆា​លាប​ជុំវិញ​សម្បក​ឆៃ​យ៉ សឹម​ទាញ​សម្បក​ឆៃ​យ៉​ភ្ជាប់​គ្នា (​ធ្វើបែបនេះ​អោយអស់​សឹម​យកទៅ​ចៀន​)​។​
– ដាំ​ប្រេងឆា​អោយ​ក្តៅ សឹម​ដាក់​សាច់​ចៀន​អោយ​ឆ្អិន​ជាការ​ស្រេច​៕ ប្រភព​: housewifekh.com