ពង្រឹង​តួនាទី​ភារកិច្ច​ភ្នាក់ងារ​អនាម័យ​តាម​សង្កាត់ ពិសេស​គឺ​ការពង្រឹង​ការផាកពិន័យ​អ្នក​ចោ​ស​សំរាម​នៅ​ទីតាំង​សាធារណ​:

568
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ផែនការ​ដល់​រដ្ឋបាល​ខ​ណ្ឌ​ទាំង​១២​និង​សង្កាត់​ទាំង​១០៥​ឱ្យ​ពង្រឹង​តួនាទី​ភារកិច្ច​ភ្នាក់ងារ​អនាម័យ​តាម​សង្កាត់ ពិសេស​គឺ​ការពង្រឹង​ការផាកពិន័យ​ចំពោះ​អ្នក​ចោ​ស​សំរាម​ផ្តេសផ្តាស់​នៅ​ទីតាំង​សាធារណ​:​ដោយសារ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​សំរាម​ត្រូវបាន​គេ​បោះចោល​ភាស​វាល​ពាសកាល​។​
​ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ ខណ្ឌ សង្កាត់ ប្រធាន​ផ្សារ ក្រុម​ហុ៑ន​ស៊ិន​ទ្រី ភ្នាក់ងារ​អនាម័យ​តាម​សង្កាត់ និង​ថ្នាក់ដឹកនាំ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ប្រមាណ​ជាង ៣០០ នាក់ ប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ​១១៣ អនក្រ​.​បក ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង​នៅ​ទីប្រជុំជន និង​ការពង្រឹង​តួនាទី ភារកិច្ច​ភ្នាក់ងារ​អនាម័យ​តាម​សង្កាត់ ពិសេស​គឺ​ការពង្រឹង​ការផាកពិន័យ​ចំពោះ​អ្នក​ចោ​ស​សំរាម​ផ្តេសផ្តាស់​នៅ​ទីតាំង​សាធារណ​:​។​ពិធី​នេះ​ក្រោម​អធិបតី​លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕