ពង្រឹង កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើ​ស​គ្រឿងញៀន នៅតាម​ក្លឹប​កម្សាន្ត កន្លែង​សប្បាយដ្ឋាន និង​ទីតាំង Internet Online ក្នុងក្រុង​សៀមរាប

215
ចែករម្លែក

ដោយ​:គូលែន​/​សៀមរាប​ ៖ នា​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ នេះ នៅ​រដ្ឋបាល ខេត្ត សៀមរាប បាន​បើ​ក​កិច្ចប្រជុំ​ស្តីពីការពង្រឹង កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទ ល្មើសគ្រឿងញៀន នៅតាម​ក្លឹប​កម្សាន្ត កន្លែង​សប្បាយដ្ឋាន និង​ទីតាំង Internet Online ក្នុងក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ងាយ​កើ​ត​មាន​បទ​ល្មើ​ស​គ្រឿងញៀន ដោយមាន​ការចូលរួម​ពី លោក ពិន ប្រាកដ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត សៀមរាប និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត និង​មានការ​ចូលរួម​ពី លោកស្នងកា​នគរបាល​ខេត្ត តំណាង​គណ​:​ក​ម្មា​ធិ​ការត្រួត​គ្រឿងញៀន​ខេត្ត ក្រុង ស្រុក ម្ចាស់​ក្រុមហ៊ុន ម្ចាស់​ក្លឹបកម្សាន្តសប្បាយដ្ឋានម្ចាស់​ទីតាំង Internet Online និង​អ្នកពាក់ព័ន្ធមួយចំនួន​។​

លោក ពិន ប្រាកដ អភិបាលរង​ខេត្ត បាន​ថ្លែង​ស្វាគមន៍ និង​របាយការណ៍​ថា បច្ចុប្បន្ន​ខេត្តសៀមរាប មាន​សណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ​-​ឌី​ស្កូ​តែ​ក ហាង​ម៉ាស្សា​កោស​ជប់ អាហា​រដ្ឋា​ន-​ភោជនីយដ្ឋាន រមណីយដ្ឋាន រោងចក្រសហគ្រាសសិប្បកម្ម ដែល​មាន​កម្មករ​ប្រើកម្លាំង​ធ្ងន់ៗ អាច​ងាយ​នឹង​ប្រើសារធាតុ​ញៀន​លើ​ក​កម្លាំង​។

លោក​បាន​បញ្ជាក់ថា ក្នុងនាម​សម្តេច​ក្រឡាហោម ស ខេង ប្រធាន​គណៈបញ្ជាការ​ដឹក​នាំ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​លើ​ក​ទី​៤ នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន អនុប្រធាន​គណៈបញ្ជាកា​រដឹក​នាំ​យុទ្ធនាការ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំង គ្រឿងញៀន បាន​ណែនាំដល់​ម្ចាស់​ក្លឹប​កំសាន្ត សប្បាយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ-​ឌី​ស្កូ​តែ​ក ទាំងអស់​ត្រូវតែ​ប​ង្កើ​ន​ការយកចិត្តទុកដាក់ បង្ការ​ទប់ស្កាត់​ការ​ប្រើ​ប្រាស់ ដែល​អាច​ក្លាយទៅជា​ទីផ្សារ​ជួញដូរ គ្រឿងញៀន និង​ប​ង្កើ​ត​ឲ្យ​មាន​បទ​ល្មើស​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​អាជីវកម្ម​របស់ខ្លួន និង​សុំចូល​រួមសហការ​ជាមួយ​សមត្ថកិច្ច​ ក្នុងការ​បង្ក្រាប​បទ​ល្មើ​ស​គ្រឿងញៀន គ្រប់​ប្រភេទ​តាម​នីតិវិធី​ច្បាប់។

លោក​អភិបាលរង​ខេត្ត ក៏បាន​បន្ថែម​ដោយ​សង្កត់ធ្ងន់ថា ស្នងការ​នគរបាល​ខេត្ត បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ត្រូវ​ចាត់វិធានការ​បង្ក្រាប​ល្បែង​ស៉ី​សង​គ្រប់​ភេទ និង​តាម​Online ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ក្នុងករណី​មានការ​សង្ស័យ​កើ​ត​មាន នូវ​បទ​ល្មើ​ស​គ្រឿងញៀន​ក្នុង​ទីតាំង​អាជីវកម្ម ហើ​យ​ម្ចាស់​ទីតាំង​អាជីវកម្ម បាន​ស្នើសុំ​នូវ​កិច្ចសហការ​ពី​សមត្ថកិច្ច សមត្ថកិច្ច​ត្រូវតែ​ឆ្លើយ​តប ធ្វើអន្តរាគមន៍​ភ្លាមៗ ហើយ​ចៀស​ឲ្យ​បាន​ដាច់ខាត​នូវ​កុំ​៤ គឺ កុំ​ពាក់ព័ន្ធ កុំ​នៅ​ពីក្រោយ​ធ្វើជា​បង្អែក កុំ​បន្ធូរបន្ថយ និង​កុំ​អន្តរាគមន៍​ក្នុងករណី​បទល្មើស​គ្រឿងញៀន៕B/

 

  

​រូបភាព​: ពង្រឹង កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទ​ល្មេ​ី​ស​គ្រឿងញៀន នៅតាម​ក្លឹប​កម្សាន្ត កន្លែង​សប្បាយដ្ឋាន និង​ទីតាំង Internet Online ក្នុង ក្រុង​សៀមរាប ៕​គូលែន​