ពង​ក្រួច​: ថ្នាំ​ប៉ូវ​ខួរក្បាល​របស់​ធម្មជាតិ​

127

​ការស្រាវជ្រាវ​មួយ​ពី​អង់គ្លេស​អះអាងថា ពង​ក្រួច​គឺជា គ្រាប់​ថ្នាំ​ប៉ូវ​ខួរក្បាល​របស់​ធម្មជាតិ​និង​នាំមក​នូវ ផលប្រយោជន៍​សុខភាព​ដ៏​អស្ចារ្យ​ជាច្រើន​ផ្សេងៗ​ទៀត ។​

​ទោះបី​មាន​ទំហំ​មិនធំ តែ​តម្លៃ​ជីវជាតិ​ពង​ក្រួច​នៅ​ខ្ពស់ជាង​ពង​សត្វ​ដទៃ ។ បរិមាណ​ប្រូតេអ៊ីន​ក្នុង​ពង​ក្រួច មាន​ដល់​ទៅ ១៣​ភាគរយ ក្នុងពេល​ពងមាន់​មានតែ ១១​ភាគរយ ។ ក្រៅពីនេះ ពង​ក្រួច​នៅ​ផ្ទុក​វីតាមីន E, B2, ស​ង្ក័​សី​, ដែក និង​សារជាតិ​សំខាន់ៗ​ជាច្រើន​ទៀត និង​សម្បូរ​ដែក និង​ប៉ូ​តា​ស្យូ​ម​ច្រើនជាង ៥ ដង ប្រៀប​នឹង​ពងមាន់ ។​

​ខាងក្រោម​នេះ​ជា​គុណប្រយោជន៍​ដ៏​អស្ចារ្យរ​បស់ពង​ក្រួច​សម្រាប់​សុខភាព​៖

បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
​ពង​ក្រួច​មាន​អាស៊ីត​អាមីន​ដូចជា Lysine មានលទ្ធភាព​បង្កើន​មុខងារ​របស់​ប្រព័ន្ធ​ភាពស៊ាំ ។ Lysine អាច​ជំរុញ​ការផលិត​អង់ទីគ័រ ឆ្លើយតប​មុខងារ​ការពារ​រាងកាយ ។​

​រក្សា​ស្បែក​ឲ្យ​មាំមួន
​ពង​ក្រួច​ជា​ប្រភព​ប្រូតេអ៊ីន​មួយ​ដ៏​អស្ចារ្យ អាច​ជំនួយ​ជំរុញ​ការផលិត Collagen ដែល​ចាំបាច់​ដើម្បី​រក្សា​ភាពយឺត​យារ​របស់​ស្រទាប់​ស្បែក និង​ទប់ស្កាត់​ភាព​ជ្រីវជ្រួញ ។​

​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​
​ការស្រាវជ្រាវ​បង្ហាញថា ពង​ក្រួច​មាន​ផ្ទុក​អាស៊ីត​អាមីន​ពិសេស គឺ leucine អាចជួយ​សម្រួល​បរិមាណ​ស្ករ​ក្នុង​ឈាម និង​រក្សា​កម្រិត​តុល្យភាព​របស់​អាំង​ស៊ុយ​លីន ។​

​បង្ការ​ជំងឺ​ខ្វះ​ឈាម​
​ស្ត្រី​ដែល​បរិភោគ​ពង​ក្រួច​រាល់ថ្ងៃ កម្រ​មាន​ហានិភ័យ​កើត​ជំងឺ​ខ្វះ​ឈាម ព្រោះ​ពង​ក្រួច​សម្បូរ​ជាតិ​ដែក ។​

បង្កើន​មុខងារ​ខួរក្បាល​
​ពង​ក្រួច​អាច​ជំនួយ​រំញោច​មុខងារ​របស់​ខួរក្បាល ក៏ដូចជា​ចិញ្ចឹម​ថែទាំ​ប្រព័ន្ធ​សរសៃប្រសាទ​ក្នុង​ខួរក្បាល ដើម្បី​ឲ្យ​វា​អាចធ្វើ​សកម្ម​ភាពល្អ​ជាង ។ អាស៊ីត​អាមីន និង​ប្រូតេអ៊ីន​ក្នុង​ពង​ក្រួច ក៏​អាច​ការពារ​កោសិកា​ខួរក្បាល​ចៀស​ពី​ការខូចខាត ៕ ប្រែ​សម្រួលៈ​រតនៈ​