ពង​ទាប្រៃ​បំពង​សាច់ជ្រូក​ចិញ្ច្រាំ​

285

+ គ្រឿងផ្សំ​
– ពង​ទាប្រៃ ៣ គ្រាប់​
– សាច់ជ្រូក​ចិញ្ច្រាំ ១ ខាំ កន្លះ​
– ម្សៅ​បំពង​
– ជី​ម្រះព្រៅ​
– ប្រង​ឆា ១ ស្លាបព្រា​បាយ​កន្លះ​
– ខ្ទឹមស ចិញ្ច្រាំ និង ម្ទេស​ហាន់​ម៉ដ្ឋៗ លាយ​ចូលគ្នា ២ ស្លាបព្រា​បាយ​
– ស្ករស ១/៤ ស្លាបព្រា​បាយ​
– ទឹកត្រី ១ ស្លាបព្រា​បាយ​កន្លះ​
– ប្រេងខ្យង ១ ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ ១/៤ ស្លាបព្រា​បាយ​
– ម្ទេស​ហាន់ ១​គ្រាប់ សម្រាប់​ដាក់​ឆា​ជាមួយ​សាច់ជ្រូក​

+ វិធី​ធ្វើ​
– ដំបូង ស្ងោ​ពង​ទា​ឲ្យ​ឆ្អិន​រួច​បក​វា​ពុះ​ជា​ពីរ បន្ទាប់មក​យកទៅ​ប្រឡាក់​ជាមួយ​ម្សៅ​បំពង ហើយ​បំពង​វា​ឲ្យ​ក្រៀម​ល្មម រួច​ទុក​មួយអន្លើ​
– ជី​ម្រះព្រៅ យក​មួយ​ក្ដាប់​ទៅ​បំពង​ឲ្យ​ក្រៀម​ល្មម​រួច​ទុក​មួយអន្លើ​
– ដាក់​ប្រេងឆា​ចូល​ខ្ទះ រួច​ដាក់​ខ្ទឹមស និង​ម្ទេស រលីង​បន្តិច​ដាក់​សាច់ជ្រូក​ចិញ្ច្រាំ​ចូល ដាក់​គ្រឿង​ដូចជា ស្ករស ទឹកត្រី ប្រេងខ្យង ទឹកស៊ីអ៊ីវ ឆា​ឆ្អិន កូរ​ឲ្យ​សព្វ រួច​ដាក់​ម្ទេស​ក្រហម និង​ជី​ម្រះព្រៅ​មិនទាន់​ចំអិន​៤ ៥ សន្លឹក ឆា​ជាមួយគ្នា បន្ទាប់​មកចាក់​សាច់ជ្រូក​ឆា​ពីលើ​ពង​ទា​បំពង រួច​ដាក់​ជី​ម្រះព្រៅ​បំពង​ពីលើ​រួច​ជាការ​ស្រេច ៕ ប្រភព​: មុខម្ហូប I Love Cooking