ពង​ទា​ចំហុយ​សាច់ជ្រូក​

484
ចែករម្លែក

+ ​គ្រឿងផ្សំ​
– ​សាច់ជ្រូក​ចិញ្ច្រាំ ២​ខាំ​
– ​ស៊ុត ២​គ្រាប់​
– ​ខ្ទឹមក្រហម ២​មើម​
– ​ខ្ទឹមស ៧​កំពឹស​
– ​ប្រេងខ្យង ១/២​ស្លាបព្រា​បាយ​
– ​ទឹកត្រី ១​ស្លាបព្រា​បាយ​
– ​ស្ករស ១​ស្លាបព្រា​កាហ្វេ​
– ​ម្ទេស​អាចម៍សត្វ ១០​គ្រាប់​

+ ​វិធី​ធ្វើ​
– ​គោះ​ស៊ុត​ដាក់​ចានគោម​មួយ បន្ទាប់មក​ដាក់​ទឹកត្រី ស្ករស និង​ប្រេងខ្យង​ចូល​តប់​ឲ្យ​រលាយ​គ្រឿង សឹម​ដាក់​សាច់ជ្រូក​ចូល ហាន់​ខ្ទឹមក្រហម បក​ខ្ទឹមស​ដាក់​ទាំងមូល និង​ដាក់​ម្ទេស​ទាំងមូល រួច​បន្ថែម​ទឹក​បន្តិច​តប់​ឲ្យ​សព្វ​រួច​ដាក់​ចំហុយ​ឲ្យ​ឆ្អិន​រួច​ជាការ​ស្រេច ៕ ប្រភព​: finfin cooking