ពង​ទា​ទឹក​ក្បុង​

2714
ចែករម្លែក

+ គ្រឿងផ្សំ​
– ពង​ទា​
– ទឹក​ក្បុង​
– អំបិល​

+ វិធី​ធ្វើ​
– យក​ស៊ុត​ថ្មៅ លាង​សំអាត​អោយ​ស្អាត​ហើយ​ទុកអោយ​ស្ងួត​ទឹក ឬ​ជូត​សំអាត​ដោយ​ក្រដាស់ ទន់ ។​
– យក​ទឹក​១​លីត្រ​ទៅ​ដាក់​ដាំ​អោយ​ពុះ ហើយ​ដាក់​អំបិល​ចូល​អោយ​ប្រៃ​ល្មម​កុំ​ប្រៃ​ខ្លាំងពេក​
– លៃលក​ទៅតាម​ចំនួន​ពង​ទា​ជាក់ស្ដែង​ដែល​យើង​ចង់​ត្រាំ​លើក​ទឹក​ទុកអោយ​ត្រជាក់ ដាក់​ទឹក​ក្បុង ឬ​សារ​ធាតុគីមី​សូ​ឌី​យ៉ូ​ម​អ៊ី​ដ្រុ​ង​ស៊ីត​ចំនួន​២​ស្លាបព្រា​បាយ ឬ​លើស​បន្តិចបន្តួច ។​
– យក​កែវ​ដែល​បាន​លាង​សំអាត​រំងាប់​មេរោគ​មក​ដាក់​តំរៀប​ពង​ទា​ចូលក្នុង​កែវ​ទើប​យក​ទឹក សូលុយស្យុង​អំបិល​ទឹក​ក្បុង​មកចាក់​ត្រាំ​ពង​ទា​អោយ​លិច​ស៊ុត និង​រក្សាទុក​៣​សប្ដាហ៍ ។​
– បន្ទាប់ពី​បី​សប្ដាហ៍​យើង​ស្រង់​វា​មក​ស្រោប​ថង់​ផ្លា​ស្ទិ​ច ឬ​ស្រោប​អង្កាម​យកទៅ​ទុក​នៅ​ទូរ​ទឹកកក កន្លែង​ត្រជាក់​ធម្មតា អាច​យក​ទោ​ស្ងោរ​ពិ​សារបាន​ហើយ ៕ ប្រភព​: khmom.com​