ពង​ទា​ទ្រាប់ម្ទេស​ប្លោក​

432

+ គ្រឿងផ្សំ​
– ម្ទេស​ប្លោក ២ ផ្លែ​
– ពង​ទា ៥​គ្រាប់​
– ស្លឹក​ខ្ទឹម ១​គល់​
– អំពិល​ទុំ​១ ២​ស្លាបព្រា​បាយ​
– ម្ទេស​ក្រហម ៣ ផ្លែ​
– ទឹកខ្មេះ ១ ស្លាបព្រា​បាយ​
– ទឹកម្ទេស ២​ស្លាបព្រា​បាយ​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– អំបិល ក្រួស​២​គ្រាប់​
– ទឹកត្រី ១ ស្លាបព្រា​បាយ​
– ប៊ីចេង ១ ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– ដាក់​ទឹកខ្មេះ ទឹកត្រី អំពិល​ទុំ ស្ករស អំបិល ប៊ីចេង ទឹកម្ទេស ក្នុង​ចានចង្កឹះ កូរ​ចូលគ្នា​ឲ្យ​សព្វ រួច​ហាន់​ម្ទេស​៣​គ្រាប់​ដាក់
– ម្ទេស​ប្លោក ចោះ​ក្បាល​ចេញ រួច​ហាន់​ទទឹង​ផ្លែ​ជា ៣ កំណាត់ រួច​យក​គ្រាប់ និង​ស្នូល​កណ្ដាល​ចេញ
– ដាក់​ខ្ទះ​ឲ្យ​ក្ដៅ រួច​ដាក់​ប្រេងឆា​ចូល​៣ ស្លាបព្រា​បាយ សឹម​ដាក់​ម្ទេស​ប្លោក​ចិត​ហើយ​ចូលក្នុង​ខ្ទះ រួច​គោះ​ពង​ទា​ដាក់​ក្នុង​ចន្លោះ​ម្ទេស​ប្លោក ទុក​ឲ្យ​ឆ្អិន​ម្ខាង​រួច​ត្រឡប់​ដាក់​ឲ្យ​ឆ្អិន​ម្ខាង​ទៀត​ដូចជា​ន​ពង​ទា​ទទេ​ដែរ បន្ទាប់មក​ត្រឡប់​វា​មកវិញ​ដាក់ គ្រឿង​អំពិល​ចូលក្នុង​ពង​ទា​ចៀន រួច​រោយ​ស្លឹក​ខ្ទឹម​ពីលើ រួច​ជាការ​ស្រេច ៕​