ពន្ធដាខេត្តព្រះសីហនុរកឃើញរថ​​យន្តមិនបង់ពន្ធផ្លូវប្រចាំឆ្នាំ​២០១៩​​ចំនួន៤១៤គ្រឿងក្នុងខែកុម្ភៈ

111
ចែករម្លែក

ដោយៈវណ្ណៈ/ព្រះសីហនុ ៖ សកម្មភាពត្រួតពិនិត្យរករថយន្ត(លើកលែងម៉ូតូ) ដែលមិនបានបង់ពន្ធផ្លូវប្រចាំឆ្នាំ ក្នុងខេត្តព្រះសីហនុ បានធ្វើឡើងជារៀងរាល់ថ្ងៃ ចាប់ពីដើមខែកុម្ភៈ២០២០មក ប្រតិបត្តិការដោយមន្ត្រីសាខាពន្ធដារខេត្តព្រះសីហនុ សហការពីកម្លាំងនគរបាលចរាចរណ៍និងកងរាជអាវុធហត្ថ។

បើតាមលោកប្រធានសាខាពន្ធដារខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់រស្មីកម្ពុជា ថា គិតមកត្រឹមថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២០ សមត្ថកិច្ចចម្រុះរកឃើញរថយន្តមិនទាន់បានបង់ពន្ធផ្លូវប្រចាំឆ្នាំ២០១៩ចំនួន ៤១៤គ្រឿង ក្នុងនោះតម្រូវអោយបង់ពន្ធឡើងវិញបានថវិកាចំនួន ១៩១ ៤០០ ០០០រៀល(មួយរយកៅសឹបមួយលាន បួនរយពាន់រៀល) និងប្រាក់ពិនយ័បន្ថែមចំនួន ១៨៦ ៩០០ ០០០រៀល(មួយរយប៉ែតសឹបប្រាំមួយលាន ប្រាំបួនរយពាន់រៀល)។

លោកប្រធានសាខាពន្ធដារបញ្ជាក់បន្ថែមថា ចំនួនរថយន្តនិងថវិកា នឹងមានកើនឡើងទៀត ដោយសារថាប្រតិបត្តិការត្រួតពិនិត្យនេះនៅធ្វើបន្តមិនទាន់បិទបញ្ចប់នៅឡើយ៕/B