ពន្ធនាគារ​នៅតែ​បើកទ្វារ​ស្វាគមន៍ សម រង្ស៊ី គ្រប់ពេល​

827
ចែករម្លែក

កាលពី​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៩​អ្នកស្រី​មួរ សុខ​ហួរ​បានធ្វើ​ឬ​ក​ខែងរ៉ែង ប្រកាស ក្តែ​ងៗ​ពី​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ប្រទេស​បែលហ្ស៊ិក​មក​ថា លោក​សម រង្ស៊ី រួមទាំង​រូបអ្នក​ស្រី ព្រមទាំង​សមាជិក​មួយចំនួនទៀត​នៃ​អតីត​គណបក្ស សង្គ្រោះ​ជាតិ​នឹង​វិល​ត្រឡប់មក ប្រទេស​កម្ពុជា​វិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​បើតាម​អ្នកស្រី​មួរ សុខ​ហួរ​ធ្លាប់​និយាយ ពី​លើក​មុនៗ​ការវិលត្រឡប់​មកវិញ​នេះ​គឺ​ក្នុងអម្លុង​ខែសីហា​ឬ​ខែកញ្ញា​ឆ្នាំ​២០១៩​។ សំដី មួរ​សុខ​ហួរ​អួតអាង​គឺថា​មាន​សមាជិកសភា​អឺរ៉ុប​ប្រាំមួយ​នាក់​ទៀត​រួម​ដំណើរ​មកជា​មួយ​ផង​ដើម្បី​ការពារ​សម រ​ស្ស៊ី កុំ​ឲ្យ​រងារ​ពេក​។​

​ដំណឹង​នៃ​ការវិលត្រឡប់​របស់​ស​ម រង្សី​គេ​ធ្លាប់​លឺ​ច្រើនដង​រាប់មិនអស់​ទេ ហើយ​ចុង ក្រោយនេះ​គេ​បាន​បង្កើត​គណៈកម្មការ​មាតុភូមិនិវត្តន៍​គណៈកម្មកា​រ​ប្រមូល​ថវិកា​សម្រាប់​មាតុភូមិ​និវត្ត​របស់​សម រង្ស៊ី​ជាដើម ។ មើល​មួយ​ភ្លែត​ទៅ​ដូចជា​ហំ​ហាន​សម្បើម ណាស់​។ ការ​ភូតកុហក​របស់​ក្រុម​នេះ​មាន​រាប់សិប​ដង​ទៅហើយ​រហូត​ធ្វើ​ឲ្យ​ក្រុម​ជឿ ផ្កាប់មុខ​មួយចំនួន​ក៏​អស់ជំនឿ​ពី​ក្នុង​ខ្លួន​រលីង​តែម្តង​។ សូម្បីតែ​គុក​ដែល​សមរង្ស៊ី​ធ្លាប់ បាន​កក់​ទុក ជា​កម្ម​សិទ្ធ​ផ្តាច់មុខ​របស់​សមរង្ស៊ី និង​ធ្លាប់បាន​ដេកចាំ​ការវិលត្រឡប់ របស់​សម រង្ស៊ី​រាប់​ខែ​រាប់រាប់​ឆ្នាំ​មកហើយ​នោះ​ក៏​កាន់តែ​អស់ជំនឿ​ទៅលើ​ការ​ភូតកុហក របស់​ម្ចាស់​វា​ដែរ​។​

​ឥឡូវនេះ ក៏​ស្រាប់តែ​មួរ សុខ​ហួរ​ចេញមក​និយាយ​ឲ្យ​គុក​មាន​ទឹកមាត់​លេប​ទៀត ហើយ​។ សង្ឃឹមថា​ពិត​ទៅ​ចុះ​ម្តងនេះ​ប្រហែលជា​មិន​ភូតកុហក​ទៀត​ទេ​។ ប៉ុន្តែ​យើង​ក៏ មិនទាន់​ជឿ​ទាំងស្រុង​ឡើយ ពីព្រោះថា​កន្លងមក​សម រង្ស៊ី​ពេល​ប្រកាស​អំពី​ការត្រៀម ត្រឡប់មក​ស្រុក​ម្តងៗ​ធ្វើ​ឫក​ដូចជា​ក្លៀវក្លា​សម្បើម​ណាស់ សូម្បីតែ​ពួក​ជឿ​ផ្កាប់មុខ ក៏​ធ្លាប់​បានដាក់​ក្តីសង្ឃឹម​មិនតិច​ដែរ​ទេ​។ ផ្ទុយទៅវិញ ម្តងនេះ​សមរង្ស៊ី​មិន​ក្អេងក្អាង ខ្លាំង​ដូច​ពី​ពេលមុន​ឡើយ​សូម្បីតែ​ពាក្យ​ថា​វិល​ត្រឡប់មក​កម្ពុជា​វិញ​ក៏​និយាយ​ក្នុង សំឡេង​ស្រាល​រាង​ស្ទាក់ស្ទើរ ញញើតញញើម ហើយ​ឈរ​អោបដៃ​យ៉ាង​សុភាព​ក្បែរ​មួរ សុខ​ហួរ​ទុក​ឱ​កា ស​ឲ្យ​មួរ សុខ​ហួរ​បញ្ចេញ​វោហារ​សព្ទ័​ធ្វើការ​ឃោសនា​យ៉ាង​ក្បោះ ក្បាយ​។​មិនបាច់​ឆ្ងល់​ទេ​។ ពីមុន សមរង្ស៊ី​និយាយ​បោកប្រាស់​អ្នកគាំទ្រ​របស់ខ្លួន តែ​ពេលនេះ​អ្នកស្រី មួរ សុខ​ហួរ​កំពុង​បោកប្រាស់​សម រង្ស៊ី​វិញ​ម្តង គឺ​អ្នកស្រី​កំពុងតែ ជួយ​អូសទាញ​សម រង្ស៊ី​បញ្ចូល​គុក​។ ប្រសិនបើ​អ្នកស្រី​មួរ សុខ​ហួរ​ពិតជា​ជួយ អូ​សក​. សម រង្ស៊ី​ឲ្យ​មក​ចូល​គុក​នៅ​ស្រុក​ខ្មែរ​បាន​ដូច​បំណង​មែន​ក៏​អាច​ចាត់ទុកថា ជា​គុណ សម្បត្តិ​មួយ ប៉ុន្តែ​មួរ សុខ​ហួរ​ខ្លួនឯង​ក៏​មិនទាន់​ប្រាកដថា​រួចខ្លួន​ដែរ ព្រោះ​អ្នកស្រី​មាន ដីការ​កោះហៅ​មួយ​របស់​តុលា ការទាក់ទិន​នឹង​ការ​បំផុស​កងទ័ព​និង​ប្រជាជន​ឲ្យ​ក្រោក ឈរ​ធ្វើការ​ប្រឆាំង​រាជរដ្ឋាភិបាល​ស្របច្បាប់​។​ទាក់ទិន​ទៅនឹង​ដីការ​កោះហៅ​នេះ ក៏​អ្នកស្រី​សូមកុំ​ភ្លេច​ជួយ​សណ្តោង​អេង ឆៃអ៊ាង​មកជា​មួយ​ផង​ព្រោះ អេង ឆៃអ៊ាង ក៏មាន​ដីកា​តុលាការ​កោះហៅ​ក្នុង​សំណុំរឿង​ជាមួយ​អ្នកស្រី​ដែរ​។ ម្តងនេះ​បើ​អ្នកស្រី​កុំ និយាយ​ភូតកុហក​ដូច​ពី​ពេលមុនៗ​ទៀត​នោះ ប្រហែលជា​យើង​បាន​ទាំង​ប៉ី​បាន​ទាំង ទ្រ​ក្នុងពេល​តែមួយ​តែម្តង​។​

​និយាយ​ពី​សមាជិកសភា​អឺរ៉ុប​ប្រាំមួយ​នាក់​ដែលថា​នឹង​រួម​ដំណើរ​ជាមួយ​ក្រុម​សមរង្ស៊ី វិល​មក​កម្ពុជា​ដែរនោះ តើ​ស្គាល់​ក្រុម សម រង្ស៊ី​នេះ​ច្បាស់​ទេ​?​តើ​មាន​ដឹងថា​ក្រុម សម រង្ស៊ី​កំពុងមាន​បញ្ហា​អ្វីខ្លះ​ជាមួយ​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា​ដែរឬទេ​? ហេតុអ្វី​បានជា​ក្រុម នេះ​រត់ចោលស្រុក​? ហេតុអ្វី​នៅពេល​ចង់​ចូល​ស្រុក​បែរជា​អូស​ពួកលោក​ឲ្យ​រួម​ដំណើរ ជាមួយ​? ស្តាប់​សំដី​អស់លោក​ដែល​និយាយ​អំពី​ការស្ម័គ្រចិត្ត​រួម​ដំណើរ​មក​កម្ពុ​ជាមួយ ក្រុម​សមរង្ស៊ី និង​មួរ​សុខ​ហួរ​ក៏​ក្លាហាន​មិនធម្មតា​ដែរ​ប៉ុន្តែ​អ្វីដែល​យើង​សោកស្តាយ គឺថា​សំដី​ភាគច្រើន​របស់លោក​ស្តាប់ទៅ​គឺ​ធ្វើ​ឲ្យ​យើង​មើលឃើញថា​លោក​ក្តាប់​បញ្ហា អ្វី​មិនបាន​ទាំងអស់​។ លោក​អត់​យល់​បន្តិច​សោះ​អំពី​អ្វីដែល​ក្រុម​សមរង្ស៊ី​ធ្លាប់​បានធ្វើ នៅ​កម្ពុជា​ដែល​ពេលនេះ​គឺ​ប្រជាជន​ទូទាំង​នគរ​គេ​ស្អប់​ក្រុម​នេះហើយ​គេ​ទាត់ចោល ក្រុម​នេះ​យ៉ាង​ដាច់អហង្ការ​ហើយ​។​ប្រជាជន​គាំទ្រ​រាជរដ្ឋាភិបាល​ពេញទំហឹង​ក្នុងការ​ចាត់វិធានការ​ច្បាប់​ប្រឆាំង​ក្រុម​សម រង្ស៊ី​។ ក្រុម​សម រង្ស៊ី​ធ្លាប់បាន​សាកល្បង​ច្រើនលើក ច្រើនសារ​ណាស់​មកហើយ​ដើម្បី​ស្ទង់​កម្លាំង​គាំទ្រ​នៅ​ខាងក្នុង​ឃើញថា​ទៅ​លែងរួច​។ ដូច្នេះ​ក្រុម​ជន​ក្បត់ជាតិ​ទាំងនេះ​គិតថា​មានតែ​អូស​យក​ពួក​អស់លោក​ឲ្យ​រួម​ដំណើរ ជាមួយ​មក​កម្ពុជា បើ​គ្មាន​អ្នក​ទៅ​ជួយ​ហែរ​ហម​ទេ​យ៉ាងហោចណាស់​ក៏បាន​ជនបរទេស ប្រាំមួយ​នាក់​ដែល​អត់​យល់​ពីអ្វី​ទាំងអស់​ជួយ​កំដរ​ដំណើរ​ចូល​គុក​ដែរ​។​

​ផ្ទុយទៅវិញ បើ​សម រង្ស៊ី​នៅតែ​អត់​ហ៊ាន​មក​មានន័យថា​គេ​គ្រាន់តែ​ខ្ចី​ឈ្មោះ​អស់លោក យកមក​ឃោសនា​ដើម្បី​ប្រមូល​លុយ​ពី​អ្នកគាំទ្រ​ប៉ុន្មាន​គ្រាប់​នៅឯ​ក្រៅប្រទេស​នោះ តើ​តម្លៃ​អស់លោក​ទាំង​ប្រាំ​នាក់​ដែល ជា​សមាជិកសភា​អឺរ៉ុប​នោះ​នៅឯណា​?​។​

​នៅ​កម្ពុជា​ឯនេះ​វិញ​បើទោះជា​សម រ​ស្ស៊ី ហ៊ាន​មក ឬ​សម រង្ស៊ី​មិន​ហ៊ាន​មក ក៏​គុក​នៅតែ អង្គុយចាំ​អត់​ភ្លេច​មួយ​ដង្ហើម​ណា​ដែរ​៕ ដោយៈ​លី​ទួង​

#