ពន្ធ​របស់​អា​ម៉េរិ​កលើ​ទំនិញ​សហភាព​អឺរ៉ុប​អាច​រួមបញ្ចូល​ឈី​ស ស្រា និង យន្តហោះ​

239
ចែករម្លែក

​រដ្ឋបាល​ត្រាំ​គ្រោង​នឹង​វាយ​ពន្ធ​លើ​ការ​នាំចូល​របស់​អឺរ៉ុប​ដែលមាន​តម្លៃ ៧,៥ ពាន់​លាន​ដុល្លារ​រាប់​ចាប់ពី​ឈី​ស​រហូតដល់​ស្រា​វី​ស្គី​និង​យន្តហោះ​ធុន​ធំ ចាប់ពី​ថ្ងៃទី ១៨ តុលា​ដើម្បី​សងសឹក​ប្រឆាំងនឹង​ការឧបត្ថម្ភ​ធន​របស់​សហភាព​អឺរ៉ុប​ដោយ​ខុសច្បាប់​សម្រាប់​ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus ។​

​ការបង្កើន​ពន្ធ​ចុងក្រោយ​របស់​រដ្ឋបាល​ត្រាំ​នឹង​បើក​ទំព័រ​ថ្មី​មួយ​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​ធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​ធ្លាក់ចុះ​និង​បង្កើន​ការភ័យខ្លាច​នៃ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​។ វា​កើតឡើង​នៅពេលដែល​រដ្ឋបាល​ត្រាំ​កំពុង​ព្យាយាម​ចរចា​រក​ដំណោះស្រាយ​ចំពោះ​សង្គ្រាម​ពាណិជ្ជកម្ម​របស់ខ្លួន​ជាមួយ​ចិន​។​

​រដ្ឋបាល​ត្រាំ​បានទទួល​ភ្លើង​ខៀវ​ចំពោះ​ពន្ធ​លើ​ការនាំ​ចូល​ចុងក្រោយ​របស់ខ្លួន​កាលពី​ថ្ងៃ​ពុធ​ទី​២​តុលា​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​បានសម្រេច​ថា​សហរដ្ឋ​អាម៉េរិក​អាច​វាយ​ពន្ធគយ​សងសឹក​ចំពោះ​ការឧបត្ថម្ភ​ធន​ខុសច្បាប់ ដែល​សហភាព​បានផ្តល់​ឱ្យ​ក្រុមហ៊ុន Airbus ក្នុងការ​ប្រកួតប្រជែង​ជាមួយ​គូប្រជែង​របស់ខ្លួន​គឺ​ក្រុមហ៊ុន Boeing ។

​សេចក្តីប្រកាស​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បានបញ្ចប់​ការប្រយុទ្ធ​តស៊ូ​រយៈពេល ១៥ ឆ្នាំ​របស់​អាម៉េរិក​លើ​ការឧបត្ថម្ភ​ធន​របស់​សហភាព​អឺរ៉ុប​សម្រាប់​ក្រុមហ៊ុន Airbus ។​

​យន្តហោះ​របស់​សហភាព​អឺរ៉ុប​នឹងត្រូវ​ប្រឈម​នឹង​ពន្ធ​នាំចូល ១០ ភាគរយ​។ ផលិតផល​ផ្សេងទៀត​ដែលមាន​នៅក្នុង​បញ្ជី នឹងត្រូវ​វាយ​ពន្ធ ២៥ ភាគរយ​។ រដ្ឋបាល​ត្រាំ​ទទូចថា​ខ្លួន​មាន​សិទ្ធិ​បង្កើន​ពន្ធគយ​នៅពេលណា​ដែល​ខ្លួន​ចង់​ឬ​នៅពេល​ក្រោយ​ទៀត​ទៅលើ​ផលិតផល​នៅក្នុង​បញ្ជី​របស់ខ្លួន​។​

​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​ហៅ​សេចក្តីសម្រេច​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ថា​ជា “​ជ័យជម្នះ​ដ៏​ធំធេង​សម្រាប់​សហរដ្ឋ​អាម៉េរិក​” ហើយ​បាន​អះអាងថា ការសម្រេច​នេះ​បាន​កើតឡើង​ដោយសារតែ​មន្ត្រី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក “​ចង់​ធ្វើឱ្យ​ប្រាកដថា​ខ្ញុំ​រីករាយ​”៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ Airbus នឹងត្រូវ​វាយ​ពន្ធ ១០ ភាគរយ​ពី​សហរដ្ឋ​អាម៉េរិក