ពន្ធ​១៥​ភាគរយ​លើ​ទំនិញ​ចិន​តំលៃ​១១២​ពាន់​លាន​ត្រូវ​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃនេះ​

378
ចែករម្លែក

​ការ​វាយ​ពន្ធ​ពិន័យ​ជុំ​ចុងក្រោយ​របស់​រដ្ឋការ​ត្រាំ​លើ​ទំនិញ​នាំចូល​ពី​ចិន​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃអាទិត្យ​ទី​០១​កញ្ញា ដែល​អាច​នឹង​បង្កើន​ថ្លៃទំនិញ​ដល់​ពលរដ្ឋ​អាម៉េរិក​សំរាប់​ទំនិញ​​ដូចជា​សម្លៀកបំពាក់ ស្បែកជើង ទំនិញ​កីឡា និង​ទំនិញប្រើប្រាស់​ផ្សេងៗ នៅ​មុន​រដូវ​កាល​ទិញ​អីវ៉ាន់​សំរាប់​បុណ្យ​គ្រី​សម៉ាស​។​

​ពន្ធ​ចំនួន​១៥​ភាគរយ​នេះ ត្រូវ​អនុវត្ត​លើ​ទំនិញ​នាំចូល​ពី​ចិន​តំលៃ​ប្រមាណ​១១២​ពាន់​លាន​ដុល្លារ​។​គេ​ថា ជាង​២​ភាគ​៣​នៃ​ទំនិញប្រើប្រាស់​ដែល​អាម៉េរិក​នាំចូល​ពី​ចិន​ឥឡូវ​ប្រឈម​​ការដំឡើង​ពន្ធ​នេះ​។​

​ជា​លទ្ធផល​នៃ​ការដំឡើង​ពន្ធ​របស់​ត្រាំ ក្រុមហ៊ុន​អាម៉េរិក​ជាច្រើន​បាន​ព្រមាន​ថា ពួកគេ​នឹង​ត្រូវ​បង្ខំ​បង្កើន​ថ្លៃ​សំរាប់​អតិថិជន​របស់​គេ​សំរាប់​ទំនិញ​ចិន​។​

​បន្ទាប់​ពី​ការដំឡើង​ពន្ធ​នៅ​ថ្ងៃអាទិត្យ​នេះ ទំនិញ​សម្លៀកបំពាក់​៨៧​ភាគរយ​និង​ស្បែកជើង​៥២​ភាគរយ​ទៅ​ពី​ចិន នឹងរង​ការយកពន្ធ​នាំចូល​១៥​ភាគរយ​៕ដោយ៖វាសនា

​ត្រាំ ក៏​បាន​ប្រកាស​ថា​ពន្ធ​២៥​ភាគរយ​ដែល​កំពុង​អនុវត្ត​លើ​ទំនិញ​ចិន​តំលៃ​២៥០​ពាន់​លាន​ផ្សេង​ទៀត​នឹង​ត្រូវ​ដំឡើង​ដល់​៣០​ភាគរយ​កាលពី​ថ្ងៃ​០១​តុលា​

#