ពពួក​អាហារ​សម្បូរ​ប៉ូ​តា​ស្យូ​ម​ជាង​ចេក ដែល​អ្នក​គួរតែ​ដឹង

992
ចែករម្លែក

​និយាយ​ដល់​ការផ្គត់ផ្គង់ បរិមាណ​ប៉ូ​តា​ស្យូ​ម សម្រាប់​សរីរាង្គ គេ​តែង​គិត​ភ្លាម​ដល់​ផ្លែ​ចេក ដោយសារ តែ​វា​ជា​អាហារ​ជួរមុខ​អំពី​សមាសធាតុ ជីវជាតិ ប៉ុន្តែ​នៅមាន​អាហារ​សម្បូរ ប៉ូ​តា​ស្យូ​ម​ជាងគេ ដែល​អ្នក​អាច​ពុំទាន់ ដឹង ។​
​ ​
​សរីរាង្គ​ត្រូវការ​ប៉ូ​តា​ស្យូ​ម ដើម្បី​ជួយ​គ្រប់​សកម្មភាព​តាំងពី​ប្រព័ន្ធ សរសៃឈាម​បេះដូង​, ថាមពល​សាច់ដុំ​, បន្ថយ​ហានិភ័យ​ស្ត្រូ​ក និង​ពិសេស​ក្នុង ការប្រឆាំង​ទប់ទល់​ជំងឺមហារីក ។​

១-​ដំឡូងជ្វា​និង​ដំឡូងបារាំង​
​ដំឡូងជ្វា​មួយ​ដុំ មាន​ផ្ទុក ប្រមាណ 542 mg ប៉ូ​តា​ស្យូ​ម (​ប្រមាណ ១២​ភាគរយ​នៃ​តម្រូវការ របស់​មនុស្ស ម្នាក់​ក្នុង​មួយថ្ងៃ​) ក្នុងពេល​ដំឡូងបារាំង នឹង​ផ្តល់ឱ្យ​អ្នក 941 mg នៃ​ប៉ូ​តា​ស្យូ​ម ។​
​ ​
២- ប៉េងប៉ោះ​
​ពេល​អ្នក​ចម្អិន​ប៉េងប៉ោះ​នោះ បរិមាណ​ប៉ូ​តា​ស្យូ​ម​នឹង​កើនឡើង​យ៉ាងច្រើន ។ ទឹក​ប៉េងប៉ោះ កន្លះ​កែវ​មាន​ផ្ទុក​ប្រមាណ 45០ mg ប៉ូ​តា​ស្យូ​ម គួបផ្សំ​នឹង lycopene ដែលជា​សារជាតិ ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា​មួយ ។​
​ ​
៣- អា​ព្រី​កូត​ក្រៀម​
​អា​ព្រី​កូត​ស្រស់ ត្រូវបាន​វាយតម្លៃ​ពុំមាន​បរិមាណ​ប៉ូ​តា​ស្យូ​ម​ច្រើន ដូច​អា​ព្រី​កូត​ក្រៀម ។ ក្រៅពីនេះ ក្នុង​ផ្លែ អា​ព្រី​កូត​ក្រៀម ក៏​សម្បូរ​វីតាមីន A, niacin និង​ដែក ។​
​ ​
៤- ល្ពៅ​
​ប្រៀប​នឹង​ចេក នោះ​ល្ពៅ សម្បូរ​ប៉ូ​តា​ស្យូ​ម​ជាង​ច្រើន ។ ប្រសិន ចេក​មួយ​កែវ​ផ្ទុក 42០ mg ប៉ូ​តា​ស្យូ​ម នោះ​ល្ពៅ​មួយ​កែវ​ដូចគ្នា​មាន​ដល់​ទៅ 582 mg ប៉ូ​តា​ស្យូ​ម ។​
​ ​
៥- មើម​យេន​
518 mg ជា​បរិមាណ​ប៉ូ​តា​ស្យូ​ម ក្នុង​មួយ​កែវ​មើម​យេន ។ ក្រៅពីនេះ យេន​ក៏​សម្បូ​រម៉ង់ ហ្គេ​ណេ​ស​, ហ្វូ​លេ​ត​, ជាតិ​សរសៃ​, ម៉ាញ៉េ​ស្យូ​ម​, ហ្វូ​ស​ហ្វ័​រ​, វីតាមីន C និង​ដែក ។​
​ ​
៦- ឪឡឹក​
​ប្រសិន​ក្នុង​មួយថ្ងៃ អ្នក​បរិភោគ ឪឡឹក​ពីរ​ចំណិត​តូច សរីរាង្គ​អ្នកនឹង ទទួលបាន 641 mg ប៉ូ​តា​ស្យូ​ម ។ ទន្ទឹម​នោះ អ្នកនឹង​បញ្ចៀស​បាន​ពី​ជំងឺ មហារីក​មួយចំនួន ដោយសារ​ប្រភព lycopene ដ៏​ច្រើន​ក្នុង​ឪឡឹក ។​
​ ​
៧- សណ្តែកខ្មៅ​
​ក្រៅពី​ជា​ប្រភព​ប៉ូ​តា​ស្យូ​ម​ដ៏ ច្រើន ( 739 mg ក្នុង​មួយ​ចានចង្កឹះ​) នោះ​សណ្តែកខ្មៅ​នៅ​សម្បូរ​ជាតិ សរសៃ និង​ប្រូតេអ៊ីន ។​
​ ​
៨- យ៉ា​អួ​
​បរិភោគ​យ៉ា​អួ​មួយ​កែវ​មួយ ថ្ងៃ អ្នកនឹង​ទទួលបាន​ប្រមាណ 578 mg ប៉ូ​តា​ស្យូ​ម​សម្រាប់​សរីរាង្គ និង​៥០ ភាគរយ​បរិមាណ​កាល់ស្យូម ។​
​ ​
៩- ឆៃថាវ​
​ឆៃថាវ​ឆ្អិន​មួយ​ចាន​ផ្គត់ផ្គង់ ប្រមាណ 518 mg ប៉ូ​តា​ស្យូ​ម ។ ហើយ​វា ក៏​សម្បូរ​ជាតិ​សរសៃ​, ហ្វូ​លេ​ត​, ស្ពាន់​, ហ្វូ​ស​ហ្វ័​រ​, វីតាមីន ៕ ប្រែ​សម្រួល​៖ រតនៈ​