ពពែ​មុខមាត់​ស្រស់​សង្ហា និង​ចូលចិត្ត​ញញឹម​ដាក់​កាមេរ៉ា កំពុង​ក្លាយជា​តារា​ល្បី​

282
ចែករម្លែក

ពពែ​ឈ្មោល​មួយ​ក្បាល​នេះ កំពុងតែ​ល្បីល្បាញ​ពេញ​បណ្ដាញ​អ៊ិន​ធឺ​ណិ​ត​នៅក្នុង ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​ម្ចាស់​របស់​វា​បង្ហោះ​រូប​វា​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម កាលពីពេល​ថ្មីៗ​នេះ​។
​ ​
​យុវជន អា​ម៉ាត់ ហ្វា​ដ​ហ្សៀ (Ahmad Fadzir) អាយុ ២១​ឆ្នាំ​ដែលជា​ម្ចាស់​ពពែ​មុខស្រស់ សង្ហា​ឈ្មោះ រ៉ា​ម៉ូ​ស (Ramos) មកពី​ក្រុង​កេ​រ៉ៃ (Kerai) រដ្ឋ​ប៉េ​រ៉ា​ក (Perak) ខាងលើនេះ និយាយថា ពពែ​នេះ​មិន​ត្រឹមតែ​មានមុខមាត់​ស្រស់​សង្ហា​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ចូលចិត្ត កាមេរ៉ា​ទៀតផង​។
​ ​
​ឥឡូវ​ពពែ​ដែលមាន​អាយុ ១១ ខែ​នេះ​ល្បី​ខ្លាំងណាស់​រហូត​មាន​ព័ត៌មាន​ផ្សាយ​តាម ទូរទស្សន៍​ទៀតផង​។
​ ​
​អា​ម៉ាត់ ហ្វា​ដ​ហ្សៀ និយាយថា “​ខ្ញុំ​មិន​នឹកស្មានថា រូបភាព​ទាំងនេះ​ល្បី​សុសសាយ​ដល់ ថ្នាក់​នេះ​ទេ​។ ខ្ញុំ​មាន​ពពែ ១៧ ក្បាល​ទៀត ប៉ុន្តែ​ពពែ​នេះ​មាន​រូបរាង សង្ហា​ជាងគេ ហើយ វា​ថែមទាំង​ចូលចិត្ត​ញញឹម​ទៀតផង ពេល​ខ្ញុំ​ថតរូប​ម្ដងៗ​”​។

​យុវជន​ដដែល​និយាយទៀតថា គ្រាន់តែ​ឃើញ​វា​ត្រូវគេ​លក់​នៅ​ផ្សារ​ភ្លាម​រូបគេ​ក៏ ស្រលាញ់ ហើយ​ទិញយក​វា​ភ្លាម​ក្នុងតម្លៃ ១៨៥ ដុល្លារ​៕ ប្រែ​សម្រួលៈ ខុម