ពលករ​កម្ពុជា​នៅតែ​ទទួលបាន​ការកោតសរសើ​ពី​ថៅកែ ​និង​មន្ត្រី​កូរ៉េ​ថា​ល្អ​ទាំង​ច​រិ​ក​និង​ការងារ​

88
ចែករម្លែក

ដោយ​:​ដេប៉ូ​/​ភ្នំពេញ​ ៖ ​ពលករកម្ពុជា​ដែល​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​សាធារណរដ្ឋ​កូរ៉េ នៅតែ​ទទួលបាន​នូវ​ការកោតសរសើរ​ពី​សំណាក់ និយោជក និង​ថ្នាក់ដឹកនាំ​កូរ៉េ​ថា​ជា​ពលករ ប្រកប ដោយ​ច​រិ​ក​ល្អ​និង​ការប្រកប​ការ​ងារ​អត់ធ្មត់​យកចិត្តទុកដាក់​ខ្ពស់​។​

ការលើកឡើង​បែបនេះ​ធ្វើឡើង​ដោយ លោក អូ ណាក់​យ៉ុង ឯក អគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា ក្នុងពេល​ជូន​ដំណើរ​ពលករ​កម្ពុជា​ផ្នែក​ឧស្សាហកម្ម​ចំនួន ៣២​នាក់​(​ស្រី ២​នាក់​) ចេញទៅ​ធ្វើការ​នៅ​ប្រទេស​សាធារណរដ្ឋ​កូរ៉េ នា​រសៀល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

ក្នុងពេល​ជួប​សំណេះសំណាល​ជាមួយ​ពលករ​កម្ពុជា លោក អូ ណាក់​យ៉ុង​ឯក អគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ បាន​ផ្ដាំផ្ញើ​ដល់​ពលករ​កម្ពុជា​ថា ក្នុងពេល​បំពេញការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ ប្រសិនបើ​មាន​បញ្ហា​ណាមួយ សូមឱ្យ​ពលករ​ទាំងអស់​ទាក់ទង​ទៅកាន់​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស ដែល​ប្រចាំការ​នៅ​ទីនោះ​ស្រាប់ ដើម្បី​ដោះស្រាយ​បញ្ហា​នានា ដែល​កើតមាន​នៅពេល​ធ្វើការ​នៅ​កូរ៉េ​។

លោក ឯក អគ្គរដ្ឋទូត កូរ៉េ បាន​បញ្ជាក់ថា​” បើតាម​មតិ​ភាគច្រើន​ពី​និយោជក​កូរ៉េ​ចំពោះ​ពលករ​កម្ពុជា គឺ​ពួកគេ​ពិតជា​មានការ​ពេញចិត្ត​ចំពោះ​សមត្ថភាព​ការងារ និង​ភាព​អត់ធ្មត់​នឹង​ការងារ​របស់​ពលករ​កម្ពុជា​យ៉ាងខ្លាំង​”​។​

នាឱកាស​នោះដែរ លោក ហេង សួរ ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​ទៅកាន់​ពលករ​ទាំងអស់ ត្រូវ​ប្រឹងប្រែង​តស៊ូ​អត់ធ្មត់​នឹង​ការងារ ប្រសិនបើ​ចង់​ផ្លាស់ប្ដូរ​ការងារ ត្រូវ​ជួប​ប្រឹក្សា​យោបល់​ជាមួយ​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស ដែល​នៅ​ជិត​កន្លែង​ការងារ ពីព្រោះ​បើ​ផ្លាស់ប្ដូរ​ការងារ​ដោយ​ចិត្ត​ឯង អាច​ឈានដល់​ការប្រព្រឹត្ត​ខុស​កិច្ចព្រមព្រៀង ក៏ដូចជា​អាច​ប្រឈម​នឹង​បញ្ហា​នានា​ណាមួយ​កើតឡើង​។​

ព្រម​ជាមួយគ្នានេះ​រដ្ឋលេខា​ធិ​ការ បានបង្ហាញ​ការសង្ឃឹម​ជឿជាក់ថា ពលករ​កម្ពុជា​ទាំងអស់​នឹង​រក្សាបាន​នូវ​ភាពថ្លៃថ្នូរ សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល និង​ត្រូវ​យក​ចិត្តទុកដាក់​ថែរក្សា​សុខភាព អនាម័យ សុវត្ថិភាព​ក្នុងការ​រស់នៅ និង​ការធ្វើដំណើរ​ទៅកាន់​ទីកន្លែង​ផ្សេងៗ​។​

​លោក​ថា “​បើតាម​កូតា​ដែល​សាធារណរដ្ឋ​កូរ៉េ​ផ្ដល់ឱ្យ​កម្ពុជា ឆ្នាំ​២០១៩​នេះ យើង​ទទួលបាន​កូតា​ចន្លោះ​ពី ៤,០០០​នាក់ ទៅ ៤,៥០០​នាក់ បន្ថែមទៀត​”​។​

​បញ្ជាក់ប្រាប់​បណ្តាញ​សារព័ត៌​លោក ហេង សួរ បានឲ្យដឹងថា ​គិត​រហូតមកដល់​ពេលបច្ចុប្បន្ន កម្ពុជា​បាន​បញ្ជូន​ពលករ ទៅធ្វើ​ការ​នៅ​សាធារណរដ្ឋ​កូរ៉េ ប្រមាណ​ជាង ៦​ម៉ឺន​នាក់​ដែល​ក្នុងចំណោម​នេះ ភាគច្រើន​ធ្វើការ​លើ​ផ្នែក​ឧស្សាហកម្ម បន្ទាប់មក​មាន​ផ្នែក​កសិកម្ម និង​សំណង់​៕B/