ពលករ​ខ្មែរ​នៅ​ថៃ​វិល​មក​តាម​ច្រក​ប៉ោយប៉ែត​តិច​តែ​ច្រក​នៃ​ខេត្ត​ផ្សេង​និង​ច្រករបៀង​មាន​ច្រើន​

336
ចែករម្លែក
  • 23
    Shares

ដោយ​:​ប​.​ជ័យ​/​ព្រំដែន​កម្ពុជា​.-​ថៃ​:​ស្ថានភាព​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដែល​នាំ​ថវិកា​វិល​មក​ភូមិកំណើត​ក្នុងប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​បុណ្យចូលឆ្នាំ​កុរ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​តិច ,​តែ​តាម​ច្រក​នៃ​ខេត្ត​ផ្សេង​និង​ច្រករបៀង​មាន​ច្រើនជាង ។​

​លោក​វរសេនីយ៍​ឆោម​ភ័ព្វ​នាយរង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ប្រាប់​សារព័ត៌មាន​ថ្ងៃទី​១២​ខែមេសា​ថា​:​ដូច​ឆ្នាំមុនៗ​ដែរ​ពលករ​ខ្មែរ​ដែល​ធ្វើការ​ស៊ីឈ្នួល​នៅ​កន្លែង​ការងារ​នានា​ក្នុងប្រទេស​ថៃ​ដែល​មកលេង​ស្រុកកំណើត​នៅ​កម្ពុជា​នាឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំនេះ​. តាម​ច្រក​នេះ​មាន​ចំនួន​តិចជាង​ឆ្នាំមុនៗ​ដែរ​។​

​ដូចជា​ក្នុងអំឡុង​ថ្ងៃទី​១០​និង​១​ខែមេសា​ឆ្នាំ​២០១៩​កន្លងមក​ពលករ​ខ្មែរ​ស្របច្បាប់​ដែល​វិលត្រឡប់​ក្នុង​១​ថ្ងៃៗ​មាន​ប្រមាណ​៧.០០០​នាក់ ។ ចំនួន​នេះ​ទាប​ជាង​ឆ្ងាយ​ពី​អំឡុង​៣-៤​ឆ្នាំមុន ដែល​ក្នុងអំឡុង​មុន​៤-៥​ថ្ងៃមុន​បុណ្យចូលឆ្នាំ​ខ្មែរ​ដូច្នេះ​.​ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ​វិល​មកលេង​ស្រុក​មាន​ពី​១៥.០០០​ទៅ​៣០.០០០​នាក់​ក្នុង​១​ថ្ងៃៗ ។​

​លោក​វរសេនីយ៍​ឆោម​ភ័ព្វ​ក៏​ឆ្លៀត​ការពារ​ខ្លួន​និង​បំភ្លឺ​ករណី​ដែល​ពលករ​និង​សកម្មជន​និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ចសង្គម​រិះគន់​និង​ប្តឹង​នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែ​តទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​ករណី​ដែល​ចោទថា​មន្ត្រីនគរបាល​ប៉ុស្តិ៍​នេះ​ថាជ​ម្រឹត​ទារលុយ​ពី​ពលករ​ខ្មែរ​វិល​វិញ​ក្នុង​ម្នាក់ៗ​៣៥០​បាត​ប្រាក់​ថៃ​នោះ​ថា​:​នេះ​ជា​ព័ត៌មាន​មិន​ពិត​។​គឺ​គ្មាន​មន្ត្រីនគរបាល​ណា​នៃ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត យកលុយ​ពី​ពលករ​ដូច​ការចោទប្រកាន់​ឡើយ​៕S/

​រូបថត : ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ​វិល​មក​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​តិច ,​តែ​តាម​ច្រក​នៃ​ខេត្ត​ផ្សេង​និង​ច្រករបៀង​មាន​ច្រើន (​រូប​: ភ្នំ​ស្វាយ​)​