ពលករ​សម្រុក​ចេញទៅ​ស្រុកកំណើត ​ដើម្បី​ចូល​ឆ្មាំ​ខ្មែរ​តាម​ច្រក​ព្រំ​ខេត្ត​ប៉ៃលិន​ដូច​ទឹកបាក់​ទំនប់​

259
ចែករម្លែក
  • 13
    Shares

ដោយ:គ្រញូង​/ប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី៩ ​ខែមេសា ​ឆ្នាំ២០១៩​ ស្ថិត នៅច្រកទ្វារ​អន្តរជាតិ​ព្រំ​ ក្នុងភូមិព្រំ​ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ មាន​ពលករ​ខ្មែរ​ដែល​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​នា​នា ​នាំគ្នា​ទាំងចាស់ទាំងក្មេង​សម្រុក​ចេញទៅ ​ស្រុក​កំ​ណើ​ត​ដើម្បី​ជួបជុំ​ក្រុមគ្រួសារ​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នាពេល​ខាងមុខនេះ​។​

មន្ត្រី​ប៉ុស្ដិ៍អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរ​ជាតិ​ផ្សារ​ព្រំ​បានឱ្យដឹងថា ឱ្យ​តែ​ជិត​ដល់​រដូវបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺ​ពលករក្មេងចាស់ប្រុសស្រីជាច្រើននាក់ សម្រុកឆ្លងដែនចូលមកក្នុងទឹកដីប្រទេសខ្មែរ ដោយអ្នកខ្លះមានទាំងអីវ៉ាន់ សម្ភារប្រើប្រាស់ ឆ្នាំង ចាន គ្រឿងបំពងសំឡេងជាដើម វេចខ្ចប់យ៉ាងល្អ ក្នុងគោលបំណងយកទៅរាំលេងកម្សាន្តនាថ្ងៃបុណ្យចូលឆ្នាំខ្មែរ។

មន្ត្រី​ដដែល​បាន​បន្តថា ការឆ្លងដែនចូលមកក្នុងទឹកដីប្រទេសកម្ពុជាវិញ មិនមានការបង់លុយទេ​។

ដោយឡែក​លោក​សុខ សាវុធ ​ប្រធានកា​រិ​យា​ល័យច្រកទ្វារអន្តរជាតិព្រំបានឱ្យដឹង ថា រហូតមកដល់ឥឡូវនេះ មានពលករជាច្រើនពាន់​នាក់ ​ដែលរស់នៅតាមបណ្តា ខេត្តនានាក្នុងប្រទេសកម្ពុជាបាននាំគ្នាធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រំ ដែល ក្នុង១ថ្ងៃៗ ប្រជាពលរដ្ឋខ្មែរចូលមកចំនួន២០០នាក់ ជូនកាល៣០០នាក់ ហើយថ្ងៃខ្លះ ទៀតរហូតដល់៤០០នាក់​ជាបន្ត​បន្ទាប់ឥតដាច់តាមរយៈក្រុមហ៊ុន ដឹកជញ្ជូនមួយប្រចាំនៅក្បែរនោះតែម្តង៕B/Ha