ពលរដ្ឋសុំសរសើរ ! ស៊ូក្រឡាប់ដោយខ្លួនឯង មិនបង្ករឲ្យអ្នកដ៏ទៃរង​គ្រោះព្រោះរថយន្តគាត់ដាច់ហ្វ្រាំង​ពេលចុះចំណោទ

189
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ពលរដ្ឋនៅក្រុងព្រះសីហនុដែលបានឃើញហេតុការណ៍រថយន្តដឹកដី១គ្រឿង ក្រឡាប់ធ្លាក់ផ្លូវម្នាក់ឯងមិនបង្ករគ្រោះថ្នាក់ដល់អ្នកដ៏ទៃ បានកោតសរសើរដល់អ្នកបើកបរ ដែលសុខចិត្តកាច់ចង្កូត ទម្លាក់ខ្លួនចូលគ្រហ៊ុក ដើម្បីបញ្ឈប់រថយន្តមិនឲ្យទៅមុខបន្តរ ដើម្បីគេចផុតការបង្ករគ្រោះថ្នាក់ដល់អ្នកដ៏ទៃព្រោះគាត់ដឹងថារថយន្តគាត់ដាច់ហ្វ្រាំង ជាន់លែងស៊ីហើយ។

សាក្សីបានបន្តរថា រថយន្តបែនមួយគ្រឿងដឹកថ្ម ក្រួស ក្រឡាប់ធ្លាក់ផ្លូវ ពេលបើកបរចុះចំណោត ត្រង់ចំណុចលោកយាយម៉ៅក្រុងព្រះសីហនុ វេលាម៉ោងជិត៩ព្រឹកថ្ងៃ២២​ វិច្ឆិកា ២០១៩នេះ ប៉ុន្តែសំណាងល្អមិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។

បើតាមអ្នកដឹងហេតុការណ៍ផ្ទាល់អះអាងថា គ្រោះថ្នាក់នេះផ្តើមចេញពីរថយន្តដាច់ហ្វ្រាំង ហើយអ្នកបើកបរ ព្យាយាមយកចង្កូតទម្លាក់ទៅចង្អូរបង្ហូរទឹកម្ខាងផ្លូវ មិនអោយរថយន្តចុះមកស្របបណ្តោយផ្លូវ ដើម្បីកុំឲ្យបុកប៉ះយានយន្តផ្សេងទៀតដែលកំពុងចរាចរណ៍តាមផ្លូវស្របទិសគ្នា ។

ទោះជាយ៉ាងនេះក្តី ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍និងស្រាវជ្រាវបន្ថែម ដើម្បីដោះស្រាយតាមនិតិវិធី៕B/