ពលរដ្ឋ១៣គ្រួសារដែលក្រីក្រស្នើសុំ​​អាជ្ញាធរជួយដល់ពួកគាត់ខណះ​ដែល​សុំដីអ្នកជិតខាងសងជុំរក្យនៅ

149
ចែករម្លែក

ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ ពលរដ្ឋ១៣គ្រួសារដែលក្រីក្រកំរិតលេខ១ និងលេខ២ស្នើឲ្យអាជ្ញាធរជួយដល់ពួកគាត់ ខណៈដែរពួកគាត់គ្មានដីដើម្បីលំនៅដ្ឋានផងនោះស្ថិតក្នុងភូមិក្រាំងស្វាយ(ហៅព្រៃតាពែក)ឃុំរលាំងគ្រើលស្រុកសំរោងទងខេត្តកំពង់ស្ពឺ។

បើតាមសម្តីឈ្មោះព្រហ្ម សំអន ជាមេភូមិក្រាំងស្វាយ(ហៅព្រៃតាពែក)បានឲ្យដឹងថាប្រជាពលរដ្ឋដែលក្រីក្ររស់នៅក្នុងភូមិរបស់គាត់មានចំនួន១៣គ្រួសារចែកជាពីក្រកំរិតលេខមានចំនួន៥គ្រួសាររួមមាន១.ឈ្មោះស៊ូ យឿន ភេទស្រី អាយុ៦៤ឆ្នាំ ជាស្ត្រីមេម៉ាយដោយផ្ទុកនៅជុំអេដស៍ផងដែរ។ ២.ឈ្មោះ ចាន់ ងែន ភេទប្រុសអាយុ៨០ឆ្នាំ, ៣.ឈ្មោះ ង៉ែត ម៉ុន ភេទប្រុសអាយ្៦៨ឆ្នាំ, ៤.ឈ្មោះ តាំង អាន ភេទប្រុសអាយុ៥២ឆ្នាំជាជនពិការ, ៥.ឈ្មោះ ប៉ែន ថន ភេទស្រី អាយុ៧០ឆ្នាំទាំង៥គ្រួសារនេះមិនមានដីសំរាបសង់លំនូវដ្ឋានរស់នៅលើដីអ្នកជិតខាង។

គាត់បានបន្តថា ពលរដ្ឋដែក្រីក្រប្រភេទលេខ២មានចំនួន៨គ្រួសាររួមមាន១.ឈ្មោះម៉ែន ម៉េត ភេទស្រីអាយុ៥៧ឆ្នាំ, ២.ឈ្មោះ ដុំ រុង ភេទប្រុសអាយុ៦៤ឆ្នាំ, ៣.ឈ្មោះ ជុំ សំបុក ភេទប្រុសអាយុ៥៤ឆ្នាំ, ៤.ឈ្មោះជុំ លីស ភេទស្រីអាយុ៥៨ឆ្នាំ, ៥.ឈ្មោះជឹម សារុង ភេទប្រុសអាយុ៦១ឆ្នាំ, ៦.ឈ្មោះជុំ សុខន ភេទស្រីអាយុ៦៥ឆ្នាំ, ៧.ឈ្មោះ ផាន់ សំណាង ភេទស្រីអាយុ៦៩ឆ្នាំ និងទី៨.ឈ្មោះ នត ម៉ាវី ភេទស្រីអាយុ៧១ឆ្នាំគ្រួសារទាំង១២ស្នើសំុឲ្យអាជ្ញាធរខេត្តកំពង់ស្ពឺជាពិសេស លោក វីុ សំណាង អភិបាលខេត្តមេជួយដល់ពួកគាត់ផង។

លោកបានបន្ថែមថា នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ ខាងស្ថានីយន៍ទូរទស្សន៍ ហង្សមាស បាននាំអំណោយយកទៅចែកជូនដល់គ្រួសារក្រីក្រលេខ១ ចំនួន៥គ្រួសារក្នុងភូមិឃុំខាងលើរួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ រួមទាំងថវិកាចំនួន២ម៉ឺនរៀលក្នុងមួយគ្រួសារៗ តាមរយះលោកមៀច ឈាន សហការីទូរទស្សន៍ហង្សមាសប្រចាំខេត្តកំពង់ស្ពឺ៕B/