ពលរដ្ឋ​កម្ពុជា​គាំទ្រ​ក្រុមបាល់ទាត់ U22​រដ្ឋបាលខេត្ត​ព្រះវិហារ​នឹង​ចាក់​បញ្ចាំង​បន្ត​ផ្ទាល់​

298
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​រដ្ឋបាលខេត្ត​ព្រះវិហារ​នឹង​ចាក់​បញ្ចាំង​បន្ត​ផ្ទាល់​ការប្រកួត​បាល់ទាត់ SEAGames2019​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​រវាង​កម្ពុជា​និង​វៀតណាម​នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្ត​ស្ថិត​ក្នុងភូមិ​អណ្តូង​ពោធិ​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​។​នៅ​ម៉ោង​៧៖០០​នាទី​យប់​ថ្ងៃ​សៅរ៍​ទី​៧​ខែធ្នូ​ឆ្នាំ​២០១៩​។​

​ក្នុងការ​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែល​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​ស៊ី​ហ្គេម ២០១៩ រដ្ឋបាលខេត្ត​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មន្ទីរអប់រំ មន្ទីរ​សាធារណការ មន្ទីរ​អភិវឌ្ឍន៍ មន្ទីរ​សេដ្ឋកិច្ច មន្ទីរ​បរិស្ថាន មន្ទីរ​ដែនដី កងពល​លេខ​៣ ។​អង្គភាព​នានា​ជុំវិញ​ខេត្ត​។​

បានរៀបចំ​ផ្សាយ​បន្ត​ផ្ទាល់​ជាមួយ​ផ្ទាំងសំពត់ស​ទំហំ​៤០០​អ៊ី​ញ​(៨​ម​គុណ​៦​ម​)​នៅ​ពហុកីឡាដ្ឋាន​ខេត្តព្រះវិហារ​។​ការចូលរួម​ទស្សនា​មិន​ត្រឹមតែ​ជាការ​បង្កើន​ភាព​រំភើប​សប្បាយរីករាយ​ប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​បង្កើន​នូវ​សាមគ្គីភាព​មោទនភាព​ជាតិ​និង​ស្មារតី​ស្រឡាញ់​មាតុភូមិ​ទៀតផង​។​

​អាស្រ័យហេតុនេះ​សូម​បងប្អូន​អញ្ជើញ​ចូលរួម​ទស្សនាការ​ប្រកួត​រវាង​ជម្រើសជាតិ​កម្ពុជា​ជាមួយ​ជម្រើសជាតិ​វៀតណាម នៅ​ល្ងាច​ថ្ងៃនេះ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង ៧៖០០​នាទី​យប់ តទៅ ដើម្បី​លើកទឹកចិត្ត​កីឡាករ​ជាតិ​យើង​ឱ្យ​ទទួលបាន​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​៕S/