ពលរដ្ឋ​កម្ពុជា​១២​នាក់​និង​តៃកុង​ឡាន​ម្នាក់​រងរបួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថៃ​

625
ចែករម្លែក
  • 440
    Shares

​ប៉ូលិស​បាន​និយាយថា​រថយន្ត​ដឹក​អ្នកដំណើរ​មួយគ្រឿង​បាន​បុក​ពីក្រោយ​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​នៅក្នុង​ស្រុក​ស៊ី​ម៉ា​ហា​ផុត​ខេត្ត​ប្រា​ជីន​បុរី​ភាគ​ខាងកើត​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៧​កុម្ភៈ​ដោយ​បណ្តាលឱ្យ​កម្មករ​ចំណាកស្រុក​កម្ពុជា​១២​នាក់​និង​អ្នកបើកបរ​ម្នាក់​រងរបួស​។​

​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៥ និង ៣០ នាទី​ព្រឹក​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​មួយ​ក្បែរ​តំបន់​បាន់​ក្រុ​ក​សំ​ប៊ុន​នៅ​ផ្លូវ​ហាយ​វេ​លេខ ៣៥៩​។​

​ប៉ូលិស​បាន​និយាយថា រថយន្ត​ដឹក​អ្នកដំណើរ​នេះ​បាន​កំពុង​ចាក​ចេញទៅ​ខេត្ត​ស្រះកែវ​ជាមួយ​កម្ម​ករក​ម្ពុ​ជា​ចំនួន ១២ នាក់​។ កម្មករ​ទាំងនោះ​ត្រូវគេ​ជឿថា​កំពុងធ្វើដំណើរ​ទៅកាន់​ស្រុក​អារញ្ញ​ប្រាថេត​ក្នុង​ខេត្ត​ស្រះកែវ​នៅជាប់​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា​ដើម្បី​បន្ត​ទិដ្ឋាការ​របស់​ពួកគេ​។​

​នៅ​ចំណុចប្រសព្វ​នោះ រថយន្ត​ដឹក​អ្នកដំណើរ​បាន​បើក​បុក​ពីក្រោយ​ឡាន​ដឹកទំនិញ​មួយ​។ ឡាន​ដឹក​អ្នកដំណើរ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​។​

​ជនជាតិ​កម្ពុជា​ទាំង ១២ នាក់​និង​លោក​ចាក់​គ្រី​ត កេ​ត​ផេ​ត អាយុ ៣៣ ឆ្នាំ​ជា​អ្នកបើកបរ​ជនជាតិ​ថៃ​បាន​រងរបួស​។ ពួកគេ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ស្រុក​ស៊ី​ម៉ា​ហា​ផុត​ដើម្បី​ព្យាបាល​។​

​លោក​ស៊ូ​រ៉ា​ពុល សុ​វ៉ាន់​គុត អាយុ ៥៦ ឆ្នាំ​ជា​អ្នកបើកបរ​ឡាន​ដឹកទំនិញ​បាន​និយាយថា គាត់​បាន​ជាន់​ហ្វ្រាំង​តិចៗ​ច្រើនដង​នៅពេល​ឃើញ​ភ្លើង​ក្រហម ប៉ុន្តែ​រថយន្ត​ដឹក​អ្នកដំណើរ​នោះបាន​បុក​ពីក្រោយ​ឡាន​គាត់​តែម្តង​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត​ដឹក​អ្នកដំណើរ​រង​ការខូចខាត​យ៉ាងដំណំ