ពលរដ្ឋ​កាយ​ដី​សាងសង់​ផ្ទះ​ឃើញ​អាវុធខ្លី​វែង​គ្រាប់​និង​គ្រាប់បែក​

522
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួនណា​រិន្ទ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា កាលពី​ថ្ងៃ​ថ្ងៃទី​២៦​ឧសភា​២០១៩ ប្រជាពលរដ្ឋ​បាន​កាយ​ដី​សម្រាប់ សាងសង់​ផ្ទះ ក៏​ប្រទះឃើញ អាវុធខ្លី​២​ដើម បង់ និង​គ្រាប់​មួយចំនួន​នៅក្នុង​កេស​មួយ​ដែល​កប់​ក្នុង​ដី​ក្នុងភូមិ​៣ សង្កាត់​២ ក្រុងព្រះសីហនុ​។

​ក្រោយ​ទទួលដំណឹង​នេះ​កម្លាំង​នគរបាល​ក្រុងព្រះសីហនុ​ក៏បាន​ចុះទៅ​ដល់ទី​តាំង​ដូចខាងលើ និង​បាន​ពិនិត្យឃើញ​រួមមាន ទី​១.​អាវុធ​ខ្លីម៉ាក​K.54 ចំនួន​១​ដើម​គុណភាព​៧០​ភាគរយ​បង់​១ និង​គ្រាប់​ចំនួន​៣៤​គ្រាប់ ។​

ទី​២.​អាវុធ​ខ្លីម៉ាក ប៉េអាកុល​ចំនួន​១​ដើម​គុណភាព​៧០​ភាគរយ​បង់​១ និង​គ្រាប់​ចំនួន​១៣​គ្រាប់ ។​ទី​៣. បង់​កាំភ្លើង​អឹម​សី​ចំនួន​៥​បង់​គ្មាន​គ្រាប់​។​ទី​៤. គ្រាប់បែក​១​គ្រាប់ មិន​ស្គាល់​ម៉ាក​។​បច្ចុប្បន្ន​អាវុធ​និង​គ្រាប់​ទាំងអស់នេះ​ត្រូវបាន​កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធជាតិផ្ទុះ​យកមក​រក្សាទុក​ដើម្បី​ស្រាវជ្រាវ​បន្ត ៕S/​