ពលរដ្ឋ​ការពារ​ថា អាចមាន​ប្រាសាទ​មួយ​កប់​ក្នុង​ដី តែ​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​វប្បធម៌​ថា ប្រាសាទ​នោះ​មានតែ​លើដី​ទេ

453
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ប្រជាពលរដ្ឋ​ដែល​មើលទៅ​ដូចជា​ចង់បង្ហាញ​អោយគេ​ឃើញ​ពី​គុណសម្បត្តិ និង​បំណងល្អ​របស់ខ្លួន បានការ​ពារ​ថា អាចមាន​ប្រាសាទ​មួយ​កប់​ក្នុង​ដី ក្នុងភូមិ​រស្មី​សាមគ្គី ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ គឺមាន​ប្រាសាទបុរាណ​កប់​ក្នុង​ដី​៣​កន្លែង​។ ក្នុងនោះ ២​កន្លែង​ត្រូវ​ឈ្មួញ​ឬ​ម្ចាស​គ្រឿងចក្រ​កាយ ដឹក​ដីជី​កកាយ​ខ្ទេចខ្ទី បន្សល់ទុក​តែ​ថ្មបាយក្រៀម​ដូចជា​«​ប្រាសាទ​ក្នុង​» និង​«​ប្រាសាទ​ច្រកចូល​» ។

ពលរដ្ឋ​ការពារ​ថា អាចមាន​ប្រាសាទ​មួយ​កប់​ក្នុង​ដី​នៅក្នុង​ព្រៃរបោះ​នា​ភូមិ​រស្មី​សាមគ្គី​ឃុំ​ទួល​ពង្រ​ស្រុ​ម​ម៉ាឡៃ តែ​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​វប្ប​ធ​ម៍​ថា ប្រាសាទ​នោះ​មានតែ​លើដី​ទេ (​រូប​: ហ្វេ​ស​ប៊ុ​ក )​

​កន្លងមក​ពេល​ពលរដ្ឋ​នាំគ្នា​ទៅធ្វើ​ពិធីបួងសួង​នៅ​ចំណុច​ខាងលើ សមត្ថកិច្ច​តែងតែ​ទៅ​ឃ្លាំមើល និង​ចង់រ​ហាមឃាត់​។​

​កាលពី​ថ្ងៃទី​៦ មករា ខណៈ​ពលរដ្ឋ​នាំគ្នា​ទៅ​បោសសម្អាត ចំណុច​ទីទួល​ដែល​សង្ស័យ​មាន​ប្រាសាទបុរាណ​នេះ ក៏មាន​នគរបាល​ចុះទៅ​ទីនោះ​ដែរ ។​

​សមត្ថកិច្ច​បង្ហើប​ថា ពួកគេ​ឃ្លាំមើល​ពលរដ្ឋ​ទាំងនោះ​ទៅវិញ​ទេ ព្រោះ​បារម្ភ​ពួកគេ​ធ្វើ​អ្វី​ផ្តេសផ្តាស ព្រោះ​សកម្មភាព​ស្តែងចេញ​វា​រាង​លឹប​លៗ ។​

​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​វប្បធម៌​ឲ្យ​ដឹង​ថ្ងៃទី​៨ ខែមករា​ថា ប្រាសាទ​នោះ មានតែ​លើដី​ទេ ហើយ​ទីតាំង​នោះ គេ​ឃើញ​មានតែ​ថ្មបាយក្រៀម និង​ថ្មភក់​បុរាណ​នៅ​សេសសល់​រាយប៉ាយ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ វា​គ្មាន​ប្រាសាទ​កប់​ក្នុង​ដី​អី​ទេ​។​

​ឯ​មន្ត្រី​នៃប្រតិបត្តិ​ករ​បោសសម្អាត​មីន​(​ហេ​ឡូ​ត្រា​ស្ត ,​ស៊ីម៉ាក់ និង​មែក​) ឲ្យ​ដឹងថា ទោះ​ទីតាំង​នោះ មិនទាន់បាន​បោសសម្អាត​មីន​នៅឡើយ ហើយ​វា​ជា​តំបន់​អតីត​សមរភូមិ​វាយ​ប្រយុទ្ធ​គ្នា រវាង​ទាហាន​អតីត​របប​រដ្ឋ​កម្ពុជា​(​ក្រុងភ្នំពេញ​) និង​អតីត​ទាហាន​ឧទ្ទាម​ខ្មែរក្រហម ជិត​តំបន់​ខ្លា​ងាប់​ផង​។ ដូច្នេះ ការបង្កា​ប្រយ័ត្ន​ពី​មីន​និង​យុទ្ធ​ភ័ណ​ជាការ​ចាំបាច់​៕ ល​