ពលរដ្ឋ​ក្រីក្រ​ចាស់ជរា​ស្ត្រី​មេម៉ាយ​និង​ជនពិការ​ប្រមាណ​១.១៤៦​នាក់​បាន​ទួល​អំណោយ​

728
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​កាលពី​រសៀល​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​លោក ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ជា​អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត​។​លោក​លូ គឹមឈន់ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​និង​លោកស្រី​។

លោកបាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរ​សុខ ទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ មាន​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ និង​ជនពិការ ចំនួន ១.១៤៦ គ្រួសារ មកពី​សង្កាត់​ចំនួន​៦ ក្នុង​ក្រុងព្រះសីហនុ មាន​សង្កាត់ ១ លេខ​២ លេខ​៣ លេខ​៤ សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម ។​

​ក្នុងឱកាស​នោះ​លោក​បាន​ពាំនាំ​ប្រសាសន៍​សាកសួរ​សុ​ក្ខ​ទុក្ខ ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក​ប្រកប ដោយ​មនោសញ្ចេតនា​អាណិត ស្រឡាញ់ មេត្តា ករុណា​ដ៏​ជ្រាលជ្រៅ​ជាមួយ​គ្រួសារ​ទាំងអស់​។​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ត្រៀមខ្លួន​រក​កន្លែង​ជិត​មណ្ឌល​សុខភាព ពិនិត្យ​ផ្ទៃពោះ​ឱ្យបាន​ទៀងទាត់ អនុវត្ត​ការណែនាំ​របស់​គ្រូពេទ្យ​ដើម្បី​ជៀសវាង​ជំងឺឆ្លង​ផ្សេងៗ ។

​សូម​គិតគូរ​ពី​សុវត្ថិភាព​ចរាចរណ៍ ដោយ​គោរព​ច្បាប់​ចរាចរណ៍ និង​ប្រុងប្រយ័ត្ន​ជានិច្ច​រាល់ពេល​ធ្វើដំណើរ ។​សូម​ណែនាំ​កូនក្មួយ​ឱ្យ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​គ្រឿង​ស្រវឹង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែលជា​ប្រភព​នៃ​អំពើហិង្សា ចោរកម្ម​។​ល​។​សូមបញ្ជាក់ថា គ្រួសារ​នីមួយៗ​ទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម មី ១​កេស ត្រីខ ១០​កំប៉ុង មុង​១ ភួយ​១ សារុង​១ ក្រមា​១ និង​ថវិកា ២០.០០០​រៀល ៕S/​

​ពលរដ្ឋ​ក្រីក្រ​ចាស់ជរា​ស្ត្រី​មេម៉ាយ​និង​ជនពិការ​ប្រមាណ​១.១៤៦​នាក់​បាន​ទួល​អំណោយ​