ពលរដ្ឋ​ក្រីក្រ​៤៥​គ្រួសារ​បានទទួល​ជួប​សំណេះសំណាល​ពី​អភិបាល​ខេត្ត ខ​ណៈ​ដោះដូរ​ទីតាំង​ថ្មី

233
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ​/​ព្រះសីហនុ​​ ៖ នៅ​រសៀល ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​លោកជំទាវ អមដំណើរ​ដោយ​មន្ត្រី​អ្នកមុខអ្នកការ និង​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​មួយចំនួនទៀត បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៤៥​គ្រួសារ ដែល​បាន​ស្ម័គ្រចិត្ត​ដោះដូរ​ទីលំនៅ​ថ្មី ចេញពី​ចិញ្ចើមផ្លូវ​ទៅ​អូរត្រេះ​ឬ​ហៅថា​ស្ពាន​ឆេះ ទៅ​រស់នៅ លើដី​សម្បទាន​សង្គមកិច្ច​ក្បាលឆាយ​ស្ថិតនៅ​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ដែល​ផ្តល់ជូន​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​រដ្ឋបាលខេត្ត​។

លោក​អភិបាលខេត្ត​មានប្រសាសន៍ថា ពលរដ្ឋ​មួយ​គ្រួសារ​ទទួលបាន​ដី​០៥​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ សម្រាប់​ជា​ដី​កម្មសិទ្ធិ​ស្របច្បាប់ ក្នុងនោះ​រដ្ឋបាលខេត្ត​ក៍បាន​ជួយ​ដោះស្រាយ​កិច្ចការ​បឋមៗ​ចំពោះមុខ ដូចជា​ឧបត្ថម្ភ​ស្បៀងអាហារ ជួយ​ដោះស្រាយ​កិច្ចការ​ផ្នែក​រដ្ឋបាល​ទូទៅ រៀបចំ​ប្រព​ន្ធ័​ទឹក ភ្លើងអគ្គិសនី ហើយ​ខាងមុខនេះ​នឹង​រៀបចំ​បន្ថែម​នូវ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នានា​ព្រមទាំង​ផ្លូវថ្នល់​ផងដែរ​៕​B/