ពលរដ្ឋ​ក្រីក្រ ចំនួន​៣៤​គ្រួសារ នៅ​សង្កាត់​ក្រាំងធ្នង់​ទទួល​អំណោយកាកបាទក្រហមកម្ពុជា​

189
ចែករម្លែក

​ដោយ​: ចាន់តូ​
​ភ្នំពេញ​:
លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរងខណ្ឌ​សែន​សុខ និង​ជា​ប្រធាន អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ រួមជាមួយ​លោកស្រី មន្ត្រីរាជការ​ខណ្ឌ​សង្កាត់​ភូមិ បាន​នាំយក​អំណោយ​របស់​កាក​បាទ​ក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៣៤​គ្រួសារ ក្នុង​សង្កាត់​ក្រាំងធ្នង់​។ កាលពី​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ ២០១៩ នេះ​។​

​មន្ត្រីរដ្ឋបាល​ខណ្ឌ​បានឱ្យដឹងថា អំណោយ​ដែល​បាន​ចែកជូន​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ៣០​គីឡូក្រាម ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ​មួយ​យួរ មី​២៥​កញ្ចប់ ទឹក​សុទ្ធ​មួយ​កេស គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈប្រើប្រាស់​១០​មុខ​ផ្សេងទៀត រួម​នឹង​ថវិកា ៥​ម៉ឺន​រៀល​។ ដោយឡែក​ប្រជាពលរដ្ឋ​០៤​គ្រួសារ ដែល​ទទួលរង​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​របើក​ដំបូលផ្ទះ បាន​ថវិការ​បន្ថែម​ក្នុង​មួយ​គ្រួសារ​១៥​ម៉ឺន​បន្ថែ​។​

​ក្នុងឱកាស​នោះ លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរងខណ្ឌ​សែន​សុខ បាន​ពាំនាំ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងអស់ ដែលជា​និច្ចកាល​សម្តេច​ទាំងពីរ តែង​បាន​គិតគូរ និង​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​មូលដ្ឋាន ជាពិសេស ចំពោះ​បងប្អូន​ក្រីក្រ ជួប​ការលំបាក ទុរគតជន ជនពិការ អ្នក​ផ្ទុកមេរោគ​អេដស៍ ជំងឺអេដស៍ ជាដើម ហើយ​សម្តេច​ទាំង​ទ្វេរ​បាន​ផ្តាំផ្ញើរ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ឲ្យ​គិតគូរ​ពី​សុខទុក្ខ និង​ការលំបាក​នានារ​បស់បង​ប្អូន ដើម្បី​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​៕ ល​