ពលរដ្ឋ​ខណ្ឌ​សែន​សុខ​ថា​៖​បញ្ហា​សន្តិសុខ​នៅតែ​ជា​កង្វល់​បាន​លើក​នៅក្នុង​វេទិកាសាធារណៈ​សុំឱ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ជួយ​

530
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​សែន សុខ បាន​លើកឡើងថា​៖​បញ្ហា​សន្តិសុខ​នៅតែ​ជា​កង្វល់​របស់គាត់ ខណៈ​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​ប្រឈម​នៅ​បញ្ហា​នេះ ដូចជា​ករណី​គ្រឿងញៀន បញ្ហា​ចោរលួច ចោរឆក់ ចោរប្លន់ បញ្ហា​ល្បែងស៊ីសង (​កត់​កន្ទុយលេខ​)​ជាដើម ដែល​បញ្ហា​នេះ ពួកគាត់​សូមអោយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ជួយ​ទប់ស្កាត់ ធ្វើយ៉ាងណា​ឱ្យ​ភូមិ សង្កា​ត់របស់​ពួកគាត់​មាន​សុវត្ថិភាព​។​
​ការបង្ហាញ​ពី​កង្វល់​ទាំងនេះ​បាន​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​ក្នុង​វេទិកា សាធារណៈ​មួយ​នៅ​ខណ្ឌ សែន​សុខ ដែល​កម្មវិធី​នេះ​រៀបចំឡើង​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ និង​លោ​ស្រី​អភិបាលរង​រាជធានី​ព្រមទាំង​មន្ត្រី​នៃ​រដ្ឋបាល រាជធានី​ភ្នំពេញ​ជាមួយ ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​រាប់រយ​នាក់​ផងដែរ​។​
ក្នុង​វេទិការ​នោះ​ក្រៅពី​បញ្ហា​កង្វល់​ខាងលើ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ស្ពាន ស្ពាន​អាកាស មណ្ឌល​សុខភាព​សាធារណៈ ការប្រើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ នៅតែ​ជា​បញ្ហា ដែល​ប្រជាណ​ល​រដ្ឋ​សូមអោយ​អាជ្ញាធរ​និង​សមត្ថកិច្ច​យកចិត្ត​តុ​ក​ដាក់ និង​បន្តធ្វើ​។
​ពាក់ព័ន្ធ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ ប្រជាពលរដ្ឋ នៅក្នុង​វេទិកាសាធារណៈ មួយចំនួនធំ បន្ត​ស្មើ​សុំ នូវ​ការកសាង​ផ្លូវ ប្រព័ន្ធ​លូ ជូន​ដល់​ពួកគាត់ ដែល់​កន្លងមក លោក​អភិបាល​រាជធានី ក៏ដូចជា​អភិបាលខណ្ឌ បាន​កសាង​ជូន​ពួកគាត់​ខ្លះៗ​មកហើយ នៅឡើយ​កន្លែង​មួយចំនួន ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ដែល​នៅ​ខ្វះ​ប្រពន្ធ​លូ និង​ផ្លូវ ដោយ​ឲ្យ​តែមាន​ភ្លៀង​ធ្លាក់​ម្តងៗ តែងតែ​នៅសល់​ទឹក​ដក ពិបាក​ក្នុងការ​ធ្វើដំណើរ ។ ក្នុងនោះ នៅមាន​សហគមន៍​មួយចំនួន សំណូមពរ អោយ​អភិបាល​រាជធានី ពិនិត្យ​ទៅលើ​លទ្ធភាព ដើម្បី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ពេញលេញ ជូន​ពួកគាត់ ។​
​ជាការ​ឆ្លើយតប​នឹង​សំណូមពរ​ទាំងឡាយ លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ បាន​ទទួលយក នូវ​សំណូមពរ និង​ការស្នើសុំ​ទាំងអស់ ដោយមាន​សំណូមពរ​ខ្លះ អាច​ដោះស្រាយបាន ត្រូវបាន​ដោះស្រាយ​ភ្លាមៗ​ផងដែរ និង​សំណូមពរ​មួយចំនួន ត្រូវការ​ការពិភាក្សា ក៏ដូចជា​សិក្សា​ជាក់ស្តែង និង​ប​ញ្ចូ​ន​មក​អភិបាល រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​និង​សម្រេច ថា​ត្រូវ​ដោះស្រាយ​ជូន តាមរបៀប​ណា និង​ពេលណា ជូន​ដល់​ប្រជាពលរដ្ឋ ។

នៅក្នុង​នោះដែរ បើតាម​ការឆ្លើយតប របស់លោក​អភិបាល ខណ្ឌ​សែន​សុខ ឃើញថា ការស្នើសុំ ពាក់ព័ន្ធ និង​ហេដ្ឋារចនាសម្ព័ន្ធ ភាគច្រើន ត្រូវបាន​លោក​អភិបាលខណ្ឌ ឲ្យ​ដឹងថា​សុទ្ធតែ​ស្ថិតក្នុង គម្រោង​ដែល​បាន​អនុ​ម័​ត្ត ដោយ​គ្រាន់តែ ត្រូវការ​សិក្សា​រៀបចំ ចាប់ផ្តើម​សាងសង ក្នុងពេល​ណាមួយ​ឆាប់ៗ​នេះ​តែប៉ុណ្ណោះ​៕