ពលរដ្ឋ​ខ្មែរ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស បាន​ទាំង​ចំណេះ បាន​ទាំង​ថវិកា​

257
ចែករម្លែក

ក្នុង​ពិធី​បើក​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣​ក្នុង​ក្របខ័ណ្ឌ​ក្រុម​ប្រទេស​CLMTV ( កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​) ក្រោម​ប្រធានបទ «​ការ​ឆ្ពោះទៅកាន់​កិច្ច​គាំ ពារ​ពលករ​ទេស​ន្ត​ប្រវេសន៍​នៅក្នុង​ប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការ​វិស័យ សន្តិសុខ​សង្គម​»​កាលពី​ថ្ងៃទី​១៧​ខែកញ្ញា​កន្លងទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកឡើងថា ការបញ្ជូន ពលករ​ឲ្យ​បម្រើការ​នៅក្រៅ​ប្រទេស​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល និង​បណ្តា​ប្រទេស​ដៃគូ​ទាំងអស់ មិនមែនជា​ការបញ្ជូន​ឲ្យ​ទៅធ្វើ​ខ្ញុំគេ ដូចជា​ការ​ចោទ ប្រកាន់​របស់​មនុស្ស​មួយចំនួន​នោះឡើយ​។​

​សម្តេច​តេ​ជោ​បាន​បន្តថា «​ការធ្វើ​ទេស​ន្ត​ប្រវេសន៍ ដើម្បី​ស្វែងរក​ការងារ​ធ្វើ គឺជា​ចរន្ត សកល​មួយ​ដែល​កំពុងតែ​ជះឥទ្ធិពល ស្ទើរ​គ្រប់​ប្រទេស​ទាំងអស់ ក្នុង​ពិភពលោក​។ មាន​កត្តា​ជាច្រើន​ដែល​ជំរុញ​ឱ្យ​ការធ្វើ​ទេស​ន្ត​ប្រវេសន៍​ការងារ​ចេះតែ​កើនឡើង​។ ជាអាទិ៍ កម្លាំង​ពលកម្ម​ដែល​គ្រប់​អាយុ​ធ្វើ​ការងារ​មិនអាច​រក​ការងារ​បានធ្វើ​ទៅតាម សមត្ថភាព និង​ជំនាញ​របស់ខ្លួន ការប្រែប្រួល​ផ្នែក​ប្រជាសាស្ត្រ​កត្តា​សង្គម​សេដ្ឋកិច្ច នយោបាយ និង​គម្លាត​ខុសគ្នា​នៃ​ប្រាក់​ឈ្នួល រវាង​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស កំពុងអភិវឌ្ឍន៍​។​ល​។​

​សម្តេច​តេ​ជោ​លើកឡើងថា ការ​ចល័ត​ពលករ មិនមែនជា​រឿង​ថ្មី​នោះឡើយ ពោលគឺ នៅ​ក្នុងសម័យ​សង្គ្រាមត្រជាក់ ប្រទេស​វៀតណាម​ក៏​ធ្លាប់មាន​បទពិសោធ​ន៍ប​ញ្ជូ​ន ពលករ​ទៅធ្វើ​ការ​នៅ​អតីត​សហភាពសូវៀត និង​អឺរ៉ុប​ខាងកើត​មួយចំនួន​។ បច្ចុប្បន្ននេះ នៅក្នុង​ប្រទេស​ជប៉ុន ចាប់ផ្ដើម​ងាយស្រួល​សម្រាប់​ការបញ្ជូន​ពលករ​ទៅកាន់​ប្រទេស ជប៉ុន​។ ទន្ទឹមនឹង​កូរ៉េខាងត្បូង បាន​យក​ពលករ​យ៉ាងច្រើន​ទៅកាន់​ទីនោះ​។​
​ ​
ទន្ទឹមនឹង​កំណើន​នៃ​ការបញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ក្នុង​បណ្តា​ប្រទេស សមាជិក​អាស៊ាន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ពី​ការយកចិត្តទុកដាក់ លើ​ការ​ចល័តភាព​នៃ​របប​សន្តិ​សុខ​សង្គម សម្រាប់​ពលក​ទេស​ន្ត​ប្រវេសន៍​ដែលជា រឿង​សំខាន់បំផុត​មួយ ដើម្បី​ឲ្យ​ពលករ​ខ្មែរ នៅក្រៅ​ប្រទេស ឬ​ពលករ​បរទេស​នៅ កម្ពុជា ទទួល​បានការ​គាំពារ និង​អត្ថប្រយោជន៍​ផ្សេងៗ ពី​សង្គម​ដូចៗ​គ្នា​។

​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ប្រទេស ៥ ( កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម ) ក៏​ជា​ផ្នែក មួយ នៅក្នុង​ប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​បណ្ដា​ប្រទេស​អាស៊ាន​សម្រាប់​ប្រទេស ដែល​ខ្វះ កម្លាំង​ពលកម្ម​។ ប្រទេស​ដែល​ខ្វះ​កម្លាំង​ពលកម្ម​ពិតប្រាកដ នៅ​តំបន់​អាស៊ាន​យើង គឺមាន​តែ​បី​ប្រទេស​ប៉ុណ្ណោះ គឺ​ព្រុយ​ណេ សាំង​ហ្គា​ពួរ និង​ម៉ាឡេស៊ី​។​

​ចំណែក​ប្រទេស​ផ្សេងៗ​សុទ្ធតែ​សម្បូរ​កម្លាំង​ពលកម្ម សូម្បីតែ​ប្រទេស​ថៃ ដែល​កំពុង ទទួល​ពលករ​ពី​ឡាវ កម្ពុជា និង​មី​យ៉ាន់​ម៉ា ក៏ប៉ុន្តែ​ថៃ បាន​បញ្ជូន​ពលករ​រ​បស់​ខ្លួន ទៅកាន់​ប្រទេស ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់ជាង​នេះ​ជាច្រើន​ដោយសារ​នៅទីនេះ មាន​ការងារ​ច្រើន​។ រឿងនេះ មាន​ចំណងទាក់ទង​ជាមួយគ្នា​។​

​សម្តេច​តេ​ជោ បាន​បន្ថែមថា សូម​កុំភ្លេចថា បើ​ប្រទេស​ថៃ​បណ្ដេញ​ពលករ​ប្រទេស​ទាំង បី​នេះ ចេញ សេដ្ឋកិច្ច​ថៃ ក៏​អាច​ធ្លាក់ចុះ​តែម្ដង ដោយសារតែ​ខ្វះ​កម្លាំង​ពលកម្ម​។ ហេតុនេះហើយ​បានជា​យើង​តែង​ស្វះស្វែងរ​កនូវ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​មិន​ថា កម្ពុជា​ទេ​។ អ្វីដែល​សម្តេច បានដឹង ទាំង​មី​យ៉ាន់​ម៉ា ទាំង​ឡាវ សុទ្ធតែ​ត្រូវការ​សហ ប្រតិបត្តិការ​ជាមួយគ្នា ពី​ស្ថានភាព​ពលករ​មិន​ស្របច្បាប់ ទៅជា​ពលករ ដែល​ស្រប ច្បាប់​។ ការពិភាក្សា​លើ​បញ្ហា​នេះ កើតឡើង​យូរណាស់​មកហើយ​ជាពិសេស​ក្នុង​ក្រប ខណ្ឌ​អាស៊ាន​នៅ​សេ​ប៊ូ ឆ្នាំ​២០០៧ និង​នៅ​ម៉ានីល ឆ្នាំ​២០១៧ ជាដើម​។​
​ ​
ជាការ​កត់សម្គាល់ រហូតដល់​ខែកញ្ញា ឆ្នាំ​២០១៩ កម្ពុជា បាន​ខិតខំ​ស្វែងរក​ឱកាស ការងារ​ឲ្យ​ពលរដ្ឋ​ជាង​មួយ​លាន​នាក់ ដូចជា នៅ​កូរ៉េខាងត្បូង នៅ​ជប៉ុន នៅ​ម៉ាឡេស៊ី នៅ​ថៃ និង​នៅ​សាំង​ហ្គា​ពួរ ជាដើម​។​

​ការខិតខំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​បញ្ជូន​ពលក​រ​ទៅធ្វើ​ការ​នៅក្រៅ ប្រទេស​នេះ បែរជា​គេ​ចាត់ទុកថា រាជរដ្ឋាភិបាល បាន​បញ្ជូន​ពលរដ្ឋ ទៅ​ស៊ីឈ្នួល​គេ ទៅធ្វើ​ខ្ញុំគេ ទៅវិញ​។ ក៏ប៉ុន្តែ​ការលើកឡើង​ដូច្នេះ​ត្រូវបាន​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា បានដាក់​ជា​សំនួរ​ថាបើ​មិន​ធ្វើការ​ទេតើ​អ្នកណា​អាចរ​ស់បាន​? ធ្វើការ​វា​អាច មាន​ធ្វើការ​នៅក្នុង​ប្រទេស និង​ធ្វើការ​នៅក្រៅ​ប្រទេស​។​

​សម្តេច​តេ​ជោ បន្តថា នៅ​កម្ពុជា ក្រុមប្រឆាំង គេ​បាន​ចាត់ទុកថា ពលករ ដែល​រស់នៅ និង​ធ្វើការ​នៅក្រៅ​ប្រទេស គឺ​សុទ្ធតែជា​អ្នក​ប្រឆាំងនឹង​រដ្ឋាភិបាល ឬក៏​ត្រូវ​រដ្ឋាភិបាល បណ្ដេញ ឲ្យ​តែ​ធ្វើការ​នៅក្រៅ​ប្រទេស ក្នុងពេលដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​គិត អំពី​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ដើម្បី​ធានា​នូវ​សិទ្ធិ​ពលករ​។​
​ ​
ជាមួយគ្នានេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​រំលឹក​ឡើងវិញ​ផងដែរ​ពីស​ម្តី​របស់ លោកស្រី អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ដ្រីការបរទេស​មី​យ៉ាន់​ម៉ា ដែល​ថ្លែង នៅ​ចំពោះមុខ​ពលករ ក្នុងប្រទេស​ថៃ កាលពីពេល​ឃោសនាបោះឆ្នោត ឆ្នាំ​២០១៦​ថា «​តោះ​! ត្រឡប់ទៅផ្ទះ​យើង​វិញ​» ក្នុង​គោលបំណង ចង់​នាំយក​ពលករ​មី​យ៉ាន់​ម៉ា ទៅធ្វើ​ការ​នៅ​ស្រុកកំណើត​វិញ​។ ប៉ុន្តែ​ក្រោយ​ជាប់ឆ្នោត គោលបំណង​របស់លោក​ស្រី ស៊ូ​ជី នេះ ត្រូវបាន​បរាជ័យ​។

​ក៏​ដូចគ្នា​ដែរ​សម្រាប់​កម្ពុជា ពលករ​ដែល​បានចេញ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស សូម្បី​នៅ​ប្រទេស​ថៃ ការងារ​ដូចគ្នា​នឹង​នៅ​កម្ពុជា តែ​ពលករ​ខ្មែរ ទៅធ្វើ​ការ​នៅ​ថៃ ទទួលបាន​កម្រៃ​ខ្ពស់ជាង​នៅក្នុង​ស្រុក​។​នេះ​យើង​មិនទាន់​និយាយ​ដល់​ពលករ​ខ្មែរ ដែលមាន​លទ្ធភាព​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​និង​នៅ​ប្រទេស​ជប៉ុន នោះទេ​។​
​ ​
នៅ​ប្រទេស​ទាំងពីរ​នេះ គឺ​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន គេ​បាន​តម្រូវ​ឲ្យ​ពលករ​ខ្មែរ ត្រូវ​ចេះ​ដាច់ខាត​នូវ​ភាសា​កូរ៉េ​និង​ភាសា​ជប៉ុន​។​នេះ​មិនទាន់​គិតដល់​ការងារ​ជំនាញ ដែល​នឹងត្រូវ​ទៅ​បំពេញ​នៅ​ប្រទេស​ទាំងពីរ​នោះទេ​។ បើ​និយាយ​ពី​ប្រាក់ខែ​វិញ​នៅ ប្រទេស​ទាំងពីរ​នេះ ពលករ​ខ្មែរ ទទួលបាន​ប្រាក់ខែ​ខ្ពស់​។ នៅ​កូរ៉េ និង​ជប៉ុន​ពលករ ខ្មែរ​យើង ទទួលបាន​ប្រាក់ខែ មិនតិចជាង ១.០០០ ទៅ ១.៥០០ ដុល្លារ ក្នុង​មួយខែ​ទេ​។​
​ ​
បន្ទាប់ពី​ចប់​អាណត្តិ​ធ្វើការ​នៅ​ប្រទេស​ទាំងពីរ​នេះ ពលករ​ខ្មែរ ដែល​វិល​ត្រឡប់មក កម្ពុជា​វិញ ក៏​ត្រូវបាន​ក្រុមហ៊ុន​កូរ៉េ និង​ជប៉ុន ធានា​រក​ការងារ​ឲ្យ​ធ្វើ​នៅ​កម្ពុជា​ដោយ យ៉ាងហោចណាស់​ពួកគាត់​ក៏​អាច​ធ្វើការ​ជា​អ្នកបកប្រែ​ភាសា​កូរ៉េ និង​ភាសា​ជប៉ុន នៅក្នុង​ក្រុមហ៊ុន​កូរ៉េ និង​ជប៉ុន នៅ​កម្ពុជា បានដែរ​។ នេះ​យើង​មិនទាន់​គិតពី​ជំនាញ ផ្សេងទៀត ដែល​ពលករ​ខ្មែរ​យើង បាន​ទៅ​បំពេញការងារ​ក្នុង​អាណត្តិ​នៅក្រៅ ប្រទេស​នោះទេ​។​
​ ​
និយាយ​ពី​ប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​ក្រុមគ្រួសារ​នៅ​ស្រុកកំណើត​វិញ​ពលករ ខ្មែរ​នៅក្រៅ​ប្រទេស​នៅ​ឆ្នាំ​២០១៨ ដែលមាន​ចំនួន ១.២៣៤.១១១ នាក់ ( ស្រី ៤៩៩.០៧០​នាក់​) បាន​ផ្ញើ​ប្រាក់​មកឱ្យ​ក្រុមគ្រួសារ​វិញ​បាន​ជាង ២.៣០០ លាន​ដុល្លារ​។ នេះ​បើតាម​ក្រសួង​ការងារ​។​

​តាម​ក្រសួង​ការងារ​ដដែល នៅ​ប្រទេស​ថៃ មាន​ពលករ​ខ្មែរ ចំនួន ១.១៤៦.៦៨៥ នាក់ ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​អប្បបរមា​ចាប់ពី ៣០៥-៣១០ បាត​ថៃ ក្នុង​មួយថ្ងៃ ឬ​ប្រហាក់ប្រហែល​នឹង ៣០០​ដុល្លារ ក្នុង​មួយខែ​។ នៅ​កូរ៉េខាងត្បូង មាន​ចំនួន ៤៩.០៩៩ នាក់ ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​អប្បបរមា​ជាង ៥.០០០ វ៉ុ​ន ក្នុង​មួយ​ម៉ោង ឬ​ប្រហាក់ ប្រហែល​នឹង ១.២០០ ដុល្លារ​ក្នុង​មួយខែ​។ នៅ​ប្រទេស​ជប៉ុន មាន​ចំនួន ៩.១០០​នាក់ ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​ជា​មធ្យម​ប្រមាណ ១.៥០០​ដុល្លារ​ក្នុង មួយខែ​។ ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន ៣០.១១៣ នាក់ ដោយ​ទទួលបាន​ប្រាក់​ឈ្នួល អប្បបរមា​ប្រមាណ ៣០០​ដុល្លារ ក្នុង​មួយខែ​។ ប្រទេស​សិង្ហ​បុរី​មាន​ពលករ​ខ្មែរ​ចំនួន ៨៣១​នាក់ ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​អប្បបរមា​ប្រមាណ ៤៥០​ដុល្លារ ក្នុង​មួយខែ​។​ ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ទើប​ចាប់ផ្តើម​បញ្ជូន​ពល​ការិនី​ខ្មែរ បាន​ចំនួន ៥៤​នាក់ ដោយ​ទទួល បាន​ប្រាក់​ឈ្នួល ៥៥០ ដុល្លារ ក្នុង​មួយខែ​។ ចាប់ពី​ថ្ងៃទី​២៨ ខែកញ្ញា​ឆ្នាំ​២០១៨​ទទួល បាន​ប្រាក់​ឈ្នួល ៥៧៨​ដុល្លារ ក្នុង​មួយខែ​។ ប្រទេស​អារ៉ាប់ ប៊ី​សា​អូឌីត ទើប​ចាប់ផ្តើម​បញ្ជូន​ពល​ការិនី​បាន​ចំនួន ១៦​នាក់ ដោយ​ទទួលបាន ប្រាក់​ឈ្នួល​អប្បបរមា​ប្រមាណ ៣០០​ដុល្លារ ក្នុង​មួយខែ​៕ ដោយៈ ម៉េង​ឆៃ​