ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ ជិត​១​ម៉ឺន​នាក់​ចូលរួម​ព្រឹត្តិការណ៍​ម​ហាស​ង្ក្រា​ន​នៅ​កូរ៉េ​

597
ចែករម្លែក
  • 604
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណៈរដ្ឋ​កូរ៉េ និង​សមាគម​ខ្មែរ​នានា បានរៀបចំ​ព្រឹត្តិការណ៍​មហាសង្ក្រាន្ត​ចូលឆ្នាំ​ខ្មែរ នៅ​ពហុកីឡាដ្ឋាន​អាន​សាន ទីក្រុង​អាន​សាន ដោយមាន​ការចូលរួម​ពី​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណៈរដ្ឋ​កូរ៉េ អភិបាលក្រុង​អាន​សាន តំណាង​អង្គភាព​អភិវឌ្ឍ​ធនធានមនុស្ស​នៃ​ក្រសួង​មុខរបរ និង​ការងារ​កូរ៉េ និង​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ ប្រមាណ​ជិត ១​ម៉ឺន​នាក់ ដោយមាន​កម្មវិធី​សាសនា ការលេង​ល្បែង​ប្រជាប្រិយ ការតាំង​ពិ​ពណ៍ ម្ហូប​ខ្មែរ ការសម្តែង​សិល្បៈ និង​ការ​រាំ​កំសាន្ត​ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​ជោគជ័យ​។ កម្មវិធី​មហាសង្ក្រាន្ត​ឆ្នាំនេះ ត្រូវ​បានរៀបចំ​ជាច្រើន​កន្លែង​នៅ​សាធារណៈ​កូរ៉េ​។​

​នៅក្នុង​ព្រឹត្តិការណ៍​ម​ហាស​ង្ក្រា​ន​នេះ លោ​ល អ៊ិត សំហេង ថ្លែងថា “​មាន​បងប្អូន​ពលករ​ខ្មែរ បានធ្វើ​ដំណើរ​មកពី​ឆ្ងាយ រាប់រយ​គីឡូ ចំណាយពេល​ច្រើន ម៉ោង ដើម្បី មក ចូល រួម ដែល ខ្ញុំ សូម អរគុណ ដល់​ទឹកចិត្ត ស្រឡាញ់ រាប់ អាន គ្នា ដ៏ ស្មោះ សរ​របស់ បងប្អូន ខ្មែរ ទាំង អស់ ។ ឆ្នាំ នេះ កម្មវិធី របស់ យើង ពិត សម្បូរ បែប ដោយមាន ក្រុម សិល្បៈ តន្ត្រី និង អ្នក ចម្រៀង នៃ សមាគម នានា និង មាន សិល្បករ មកពី ក្នុង ប្រទេស បាន មក​ចូលរួម​សម្ដែង ក្នុង កម្មវិធី យើង រួមជាមួយ ក្រុម សិល្បករ របស់​បងប្អូន​នៅ​កូរ៉េ​ផ្ទា​ល់ហើយ ខ្ញុំ សង្ឃឹម ថា​បងប្អូន សប្បាយ រីករាយ ហើយ រាំលេង​ទាំងអស់គ្នា​”​។

​លោក​រដ្ឋមន្ត្រី បាន​ពាំនាំ មក នូវ សេចក្ដី នឹក រលឹក ការ ផ្ដាំផ្ញើ សាក សួរ សុខទុក្ខ និង ពរ សព្វ សាធុការ ក្នុងឱកាស បុណ្យ ចូល ឆ្នាំ ខ្មែរ នេះ ពី​សំណាក់ រាជរដ្ឋាភិបាល ពី សម្ដេច អគ្គ មហា សេនា ប​តី​តេ​ជោ ហ៊ុន សែន និង សម្ដេច គតិ ព្រឹទ្ធ បណ្ឌិត ជូន ដល់ បងប្អូន ខ្មែរ រស់ នៅ កូរ៉េខាងត្បូង ទាំង អស់ សូម ប្រកបដោយ ពុទ្ធ ពរ ទាំង បួន ប្រការ គឺ​ ​អាយុ វណ្ណៈ សុខ ពលៈ កុំបី ឃ្លៀង ឃ្លាត ឡើយ និង សូម ឆ្នាំ ថ្មី នាំ មក នូវ ជោគជ័យ សេរី សួស្ដី គ្រប់ ប្រការ ដល់ បងប្អូន ខ្មែរ ទាំង អស់ ។​

​លោក អ៊ិត សំហេង បន្តថា ការ រៀបចំ កម្មវិធី បុណ្យ ចូលឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរ យើង នៅ សាធារណរដ្ឋ​កូរ៉េ ពិត ណាស់​មិន អាច គ្រប់ គ្រាន់ ដូច យើង នៅ ជួប ជុំ គ្រួសារ នៅ ស្រុក កំណើត យើង ទេ តែ បញ្ជាក់ ថា ខ្មែរ យើង​ទោះ ទៅ ដល់ ទី ណា សម្បូរ សប្បាយ យ៉ាង ណា ក្ដី ក៏ ខ្មែរ មិន ភ្លេច ប្រពៃណី វប្បធម៌ ខ្មែរ ឡើយ ។ ក្នុង នាម រាជរដ្ឋាភិបាល កម្ពុជា និង ក្រសួង ការ ងារ និង បណ្ដុះ បណ្ដាល វិជ្ជាជីវៈ ឯកឧត្តម​សូម គោរព កោត សរសើរ បងប្អូន ខ្មែរ រស់ នៅ កូរ៉េខាងត្បូង ទាំង អស់ ដែល បាន ថែរក្សា ប្រពៃណី ជា តិ ជា ពូជពង្ស ខ្មែរ អង្គរ ដ៏​រុងរឿង​នៃ​យើង ។ ឆ្នាំ នេះ ប្រជាពលរដ្ឋ ខ្មែរ យើង ធ្វើ បុណ្យ ចូល ឆ្នាំ ខ្មែរ ក្នុង បរិយាកាស ប្បាយ រីករាយ ណាស់ ។ នៅ ក្នុង ប្រទេស ប្រជាជន ខ្មែរ ធ្វើ បុណ្យ ចូលឆ្នាំ ក្នុង បរិយាកាស សុខសាន្ត សន្តិភាព អភិវឌ្ឍន៍ ដោយ សប្បាយ រីករាយ ខ្លាំង ណាស់ ដូច្នេះ​សូម​បងប្អូន​យើង​ត្រូវ ជឿជាក់ លើ រាជរដ្ឋាភិបាល កម្ពុជា ជឿជាក់ លើ ការ ដឹកនាំ ប្រកបដោយ គតិ បណ្ឌិត របស់ សម្ដេច អគ្គ មហា សេនា ប​តី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា ដើម្បី បន្ត អភិវឌ្ឍ ប្រទេស កម្ពុជា ឆ្ពោះ ទៅ កាន់ ចក្ខុវិស័យ ឆ្នាំ ២០៣០ ជា ប្រទេស ដែល មាន ចំណូល​មធ្យម កម្រិត ខ្ពស់ ឈាន ទៅ ឆ្នាំ ២០៥០ ជា ប្រទេស ដែល មាន ចំណូល ខ្ពស់ ៕ ល​