ពលរដ្ឋ​ខ្មែរ​ម្នាក់​ឆ្លង​ចូល​ទៅរក​ស្ពាយ​ឈើ​នៅ​ដី​ថៃ​ត្រូវ​ទាហាន​ថៃ​បាញ់​រងរបួស​

385
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​ពលរដ្ឋ​ចំណាកស្រុក​ម្នាក់​លួច​ឡើង​ឆ្លងដែន​ចូល​ទឹកដី​ថៃ​ខុសច្បាប់​ទៅរក​ស្ពាយ​ឈើ​ប្រណីត​ចេញពី​ទឹកដី​ថៃ​មក​កម្ពុជា​តែ​ត្រូវ​ទាហាន​ថៃ​បាញ់​បណ្តាលឱ្យ​រងរបួស​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ត្រង់ចំណុច​ភ្នំ​ដាច់​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​យប់​ទាបភ្លឺ​ចូល​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៩​។

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ​ជឹម​យូ​ឡុង​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​(​រងរបួស​)​ដោយសារ​សមត្ថកិច្ច​ថៃ​បាញ់​ត្រូវ​ចំនួន​១​គ្រាប់​ចំ​គូទ​ធ្លុះ​មក​ភ្លៅ​ខាងឆ្វេង​។​ប្រភព​បន្តថា​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​សាច់ញាតិ​ដឹកនាំ​យកទៅជួយ​សង្គ្រោះ​។​

​ទាក់ទិន​ការឆ្លង​ដែន​ខុសច្បាប់​កាលពី​ថ្មីៗ​នេះ​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ណែ​នាំឱ្យ​អាជ្ញាធរ​ដែនដី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅតាម​ព្រំដែន​ត្រូវ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន​ឱ្យបាន​ល្អប្រសើរ​។​ត្រូវ​ទប់ស្កាត់​ការឆ្លង​ដែន​ឡើងទៅ​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ​ដោយ យ​ខុសច្បាប់ របស់ ប្រជាពលរដ្ឋ ឱ្យមាន ប្រសិទ្ធិភាព​៕S/​