ពលរដ្ឋ​ខ្មែរ​៣​នាក់ ជាន់មីន​ផ្ទុះ​របួសធ្ងន់​ម្នាក់ បាត់​ខ្លួន​២​នាក់ ខណៈ​ឡើង​ភ្នំ​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​

976
ចែករម្លែក

(​ឧ​ត្ត​រ​មានជ័យ​)៖ ពលរដ្ឋ​ចំនួន​៣​នាក់ បាននាំគ្នា​ឡើង​ភ្នំ តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ទៅ​អារ​គល់​ធ្នង់ តែ​បាន​ជាន់មីន​ផ្ទុះ បណ្តាល​មនុស្សម្នា​ក់រង​របួសធ្ងន់​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧​នេះ នៅ​ទល់មុខ​ភូមិសាស្ដ្រ​ភូមិ​ដងទង់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សេង ស្រឿ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​អនុ​ប្រធានភូមិ​ដងទង់ បាន​ជាន់មីន​ផ្ទុះ បណ្ដា​ឲ្យ​ដាច់​ជើងឆ្វេង របួស​ជើង​ស្តាំ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​បញ្ចូនទៅ​ព្យ​បាល​នៅ​មន្ទីរពេទ្យ​ខេត្ត រីឯ​ពលរដ្ឋ​២​នាក់​ទៀត​មិនដឹងថា រងរបួស​ឡើយ ព្រោះ​បាន​រត់​គេចខ្លួនបាត់​៕L ដោយ​៖ លីន​ណា​