ពលរដ្ឋ​ឃុំ​អូរ​ដំបង​២​ស្រុក​សង្កែ​ទទួលបាន​ផ្លូវ​កៅស៊ូ​១​ខ្សែ​ប្រវែង​ជាង​២​គីឡូម៉ែត្រ​

424
ចែករម្លែក

ដោយ​: គ្រញូង​
​បាត់ដំបង​:
ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ អប​អេ​សា​ទេ​ចំពោះ​ក្រសួង​អភិវឌ្ឍ​ជនបទ​តាមរយៈ​មន្ទីរ​អភិ​ប​ឌ្ឍ​ន៍​ជនបទ​ខេត្ត បាន​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​កៅស៊ូ​មួយ​ខ្ស​ប្រវែង​២,២៧៩​ម៉ែត្រ​ទទឹង​៥​ម៉ែត្រ ស្ថិតក្នុង​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុ​ល​សង្កែ ក្រោម​អធិបតីភាព​លោក ងួន រតនៈ អភិបាលខេត្ត​។​

​ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ​នេះ មាន​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្ត លោក វ៉ាន់ ថុល ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត លោក ចាន់ សំបូរ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ ​លោក ជៀង ស៊ិន ប្រធាន​ក្រុមប្រឹក្សា​ស្រុក​សង្កែ សមាជិក​ក្រុមប្រឹក្សា​ស្រុក​មេឃុំ និង​មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​ជាង​២០០​នាក់​។​

​ថ្លែង​ស្វាគមន៍​ក្នុង​ពិធី​នេះ លោក វ៉ាន់ ថុល ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត មានប្រសាសន៍ថា កន្លងមក មន្ទីរ​បាន​កែលម្អ​ពី​ផ្លូវ​ក្រាល​ក្រួស​ក្រហម ទៅជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់​ពី​ផ្លូវជាតិ ទៅ​ភូមិ​ស្វាយ​ជាតិ​ប្រវែង​១១,៦០០​ម៉ែត្រ ទទឹង​៥,៥​ម៉ែត្រ ស្ថិតក្នុង​ឃុំ​កំពង់​ព្រៀង និង​ឃុំ​រាំង​កេ​សី​ស្រុក​សង្កែ​។ ថ្ងៃនេះ​មន្ទីរ​បាន​កែលម្អ​ពី​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មកដល់​ផ្លូវ​បេតុង​បុរី​ប្រវែង ២,២៧៨​ម៉ែត្រ​ទទឹង​៥​ម៉ែត្រ​។​

​បន្ត​មក លោក ងួន រតនៈ អភិបាលខេត្ត​បាន​ថ្លែង​អណរ​គុណ និង​កោត​សេ​សើរ​ដល់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ដែល​បាន​ខិតខំ​ខ្នះខ្នែង​ជួយ​អន្តរាគមន៍​ដល់​ក្រសួង​អភិវឌ្ឍន៍ជនបទ យក​ថវិកា​មកជួយ​ជួសជុល និង​កែលម្អ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង​ជាង ២​គីឡូម៉ែត្រ ដែល​ខូច​ទ្រុឌទ្រោម​ឱ្យក្លាយ​ទៅជា​ផ្លូវ​ក្រាល​កៅស៊ូ​ជំនួស​វិញ ហើយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​កន្លងមក ក៏បាន​ជួយ​ជួសជុល និង​កសាង​ផ្លូវ​ក្រាល​កៅស៊ូ​ចំនួន​២​ខ្សែ នៅក្នុង​ឃុំ​កំពង់​ព្រៀង និង​ឃុំ​រាំង​កេ​សី ស្រុក​សង្កែ​ជាង​១១​គីឡូម៉ែត្រ​ទៀតផង​៕ ល​

#